ស្រីស្រស់ Suzy បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ភ្ញាក់​ផ្អើល​​​ពេល​បាន​ស្តាប់​នាង​ច្រៀង​ cover បទ​ “MOVE” របស់ Taemin សមាជិក​ក្រុម SHINee។ នៅ​វគ្គ​ចុង​ក្រោយ​នៃ​កម្មវិធីជជែក​កម្សាន្ត​ឈ្មោះ​ Yoo Hee Yeol’s Sketchbook លោក Taemin បាន​បញ្ចេញ​មតិ​ខ្លះៗ​ពី​ការ​ច្រៀង​ cover បទ​ “MOVE” របស់​គាត់​។

Taemin បាន​ប្រាប់​ថា​គាត់​ដឹង​រឿង​នេះ​តាម​រយៈ​សមាជិក​ម្នាក់​ក្នុង​ក្រុម​ចម្រៀង​របស់​គាត់​។

គាត់​ពិត​ជា​មិន​សប្បាយ​​ចិត្ត​..ប៉ុន្តែ​មិន​ជា​ហេតុ​ផល​ដូច​អ្ន​ក​គិត​ទេ​!

“ខ្ញុំ​បាន​មើល​វីដេអូ​ដែលនាង​ច្រៀង cover បទ​របស់​ខ្ញុំ​ និង​បាន​គិត​ថា​ ហេតុ​អ្វី​នាង​មិន​មក​ជំនួយ​ពី​ខ្ញុំ​? បើ​នាង​បាន​មក​ជួប​ខ្ញុំ​មុន នោះ​ខ្ញុំអាច​បង្រៀន​នាង​បាន​​” 

សម្តី​របស់​ — Taemin

Yoo Hee Yeol និង​រួម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​ក្រុម SHINee និយាយ​លេង​ជាមួយ​នឹង Taemin ដែល​ “បាន​ក្លាយ​ជា​មនុស្ស​ប្រុស​ម្នាក់​”។

Taemin បាន​​បង្រៀន Yoo Hee Yeol ពី​ក្បាច់​រាំ​មួយ​ចំនួន។

តោះ​ប្រិយ​​មើល​ការ​ច្រៀង cover របស់​ Suzy និង​បទ​សម្ភាសន៍​ជាមួយ​នឹង​ Taemin នៅ​ខាង​ក្រោម​!

ប្រភព៖ koreaboo

(Number Of Views: 1,603 times)