តន្ត្រី​គឺជា​អ្វីមួយ​ក្នុង​ចំណោម​អ្វីៗ​ដទៃ​ទៀត​ដែល​អាច​បំបាត់​រនាំង​ភាសា​ និង​គម្លាត​អាយុ​បាន​។ ជាមួយ​នឹង​ចង្វាក់​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ វីដេអូ​ចម្រៀង​ដ៏អស្ចារ្យ​ និង​ក្បាច់​រាំ​ដែល​អាច​ធ្វើ​ឱ្យ​យើង​​ដក​ក​ចំហ​មាត់​មើល​នេះ​ វិស័យ​ចម្រៀង​កូរ៉េ​បាន​លេច​មុខ​លើ​ឆាក​អន្តរ​ជាតិ​ និង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​។

ប៉ុន្តែ​គ្មាន​អ្វី​ដែល​នាំ​ឱ្យ​អ្នក​មាន​ចម្ងល់​ចំពោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​តន្ត្រី​ជាង​ក្បាច់​រាំ​របស់​អគ្គ​នាយក​វ័យ ៥២ ឆ្នាំ​ដែល​រាំ​តាម​បទ​ “DNA” របស់​ក្រុម BTS នេះ​ឡើយ​។

ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មីៗ​នេះ​ អគ្គ​នាយក​ឈ្មោះ  Hiroshi Okamoto វ័យ​ ៥២ ឆ្នាំ​មាន​សេចក្តី​ក្លាហាន​ឡើង​លើ​ឆាក​បញ្ចេញ​ក្បាច់​រាំ​ដ៏អស្ចារ្យ​របស់​គាត់​។​

មិន​ត្រឹម​តែ​ក្បាច់​រាំ​របស់​គាត់​គួរ​ឱ្យ​ទាក់​ភ្នែក​ ហើយ​ដូច​នឹង​ក្បាច់​រាំ​របស់​សមាជិក​ក្រុម​ BTS ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មើល​ទៅ​ហាក់​ដូច​ជា​ Hiroshi មាន​ពេល​យ៉ាង​សប្បាយ​រីករាយ​បំផុត​ក្នុង​មួយ​​​ជីវិត​របស់​គាត់​ទៀត​ផង​។​

អំឡុង​ពេល​នេះ​ Hiroshi ជា​អគ្គ​នាយក​របស់​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ ប៉ុន្តែ​ពេល​ទំនេរ​ពី​ការ​ងារ​ គាត់​បាន​បញ្ចេញ​ក្បាច់​រាំ​ដ៏គួរ​ឱ្យ​ទាក់​ភ្នែក​ជាមួយ​នឹង​ក្រុម​ការ​ងារ​នៃ​អាជីវ​កម្ម​របស់​គាត់​។

ប្រាកដ​ណាស់​ក្រុម​នេះ​មាន​ទេពកោសល្យ​ក្នុង​ការ​រាំ​គួរ​ឱ្យ​កត់​សម្គាល់​។ ទោះ​បី​ជា​ពួក​គេ​មិន​មែន​ជា​តារា​ចម្រៀង​ក៏ដោយ​ ពួក​គេ​អាច​រាំ​ក្បាច់​រាំ​ដ៏​ស្មុក​ស្មាញ​​មួយ​ចំនួន​​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​សរសើរ​។

ក្បាច់​រាំ​ដ៏អស្ចារ្យ​របស់​ពួក​គេ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​ ហើយ​វីដេអូ​នៃ​ក្បាច់​រាំ​របស់​ពួក​គេ​ក៏ល្បី​ពេញ​អ៊ីន​ធឺណេត​។

ដោយ​ជក់​ចិត្ត​ខ្លាំង ហាក់​ដូច​ជា​គ្រប់​គ្នា​ចង់​មើល​ក្បាច់​រាំ​របស់​អគ្គ​នាយក​វ័យ​ ៥២ ឆ្នាំ​ដែល​រាំ​បាន​ល្អ​ញាប់​ដូច​ម៉ាស៊ីន​នេះ​ម្តង​ហើយ​ម្តង​ទៀត​។

យើង​ជឿ​ថា​ប្រិយ​មិត្ត​នឹង​លង់​ជាមួយ​នឹង​ក្បាច់​រាំ​របស់​អគ្គ​នាយក​រូប​នេះ​ និង​ក្រុម​ការ​ងារ​របស់​គាត់​ដែរ​ហើយ​បើបាន​​ចុច​មើល​វីដេអូ​នៅ​ខាង​ក្រោ​ម​នេះ​!

ប្រភព៖ koreaboo

(Number Of Views: 1,458 times)