ក្រុម​ចម្រៀង​ស្រី TWICE និង​ក្រុម​ BTS បាន​ធ្វើ​ឱ្យ​កក្រើក​នៅ​ជប៉ុន​។​ ទើប​តែ​ថ្មីៗ​នេះ គេហ​ទំព័រ Billboard Japan របស់​ជប៉ុន​បាន​ចេញ​សេចក្តីប្រកាស​ពី​ចំណាត់​ថ្នាក់​​ច្រើន​ប្រភេទ​នៅ​ត្រីមាស​ទី២ ក្នុង​ឆ្នាំ​២០១៨​ ដោយ​រួម​មាន​ចំណាត់​ថ្នាក់ប្រភេទ​ “កំពូល​ក្រុម​ចម្រៀង”​ “ចម្រៀង​ល្បី​ទាំង ១០០” “កំពូល​អាល់​ប៊ុម”​ និង​ផ្សេង​ៗ​ទៀត​។

ចំណាត់​ថ្នាក់​ “កំពូល​ក្រុម​ចម្រៀង”​ ផ្អែក​លើ​ការ​រាប់​ចម្រៀង​​របស់​ក្រុម​ចម្រៀង​នីមួយៗ​ចាក់​តាម​រយៈ​ប៉ុស្តិ៍​វិទ្យុ​ ការ​ download ការ​ចុច​មើល​តាម​អន​ឡាញ​ ការ​ចុច​មើល​តាម​ប្រព័ន្ធ​យូធូប​ក្នុង​ប្រទេស​ជប៉ុន​ និង​សកម្ម​ភាព​ផ្សេង​ទៀត​។​

ក្រុម​ចម្រៀង​កូរ៉េ​ដ៏មាន​ប្រជា​ប្រិយ​ភាព​ពីរ​ដូច​ជា​ក្រុម TWICE និង​ក្រុម​ BTS បាន​យក​ឈ្នះ​ក្រុម​ចម្រៀង​សម័យ​ជប៉ុន​ល្បីៗ​ និង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ២ និង​លេខ ៣​ រៀងៗ​ខ្លួន​ក្នុង​តារាង​ចំណាត់​ថ្នាក់​កំពូល​ក្រុម​ចម្រៀង​។

ពួក​គេ​ក៏​ជា​ក្រុម​ចម្រៀង​កូរ៉េ​តែ​ពីរ​គត់​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ក្រុម​កំពូល​នេះ​។ កន្ល​ង​ទៅ​រហូត​ដល់​ឥឡូវ​ ទាំង​ក្រុម TWICE និង​ក្រុម​ BTS បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អាល់​ប៊ុម​ជប៉ុន​​របស់​ពួក​គេ​យ៉ាង​សកម្ម​ក្នុង​ប្រទេស​ជប៉ុ​ន​៕

ប្រភព៖ allkpopsoompi

(Number Of Views: 985 times)