Gaon Char ទើប​តែ​ប្រាប់​ថា​ក្រុ​ម​ចម្រៀង iKON គឺជា​ក្រុ​ម​ទី​១ ដែល​ទទួល​បាន​ពាន Platinum មួយ​សម្រាប់​ចម្រៀង​មួយ​បទរបស់​ពួក​គេ​​!

បទ​ចម្រៀង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាងចេញ​​ក្រោយ​បង្អស់​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើងថា “LOVE SCENARIO” ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់លេខ ១ និង​ជា​ចម្រៀង​តែ​មួយ​គាត់​ដែល​ទទួល​បាន​ពាន​ Platinum នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ថ្មី​មួយ​ចំនួន​របស់​គេហ​ទំព័រ Gaon។

ការ​ទទួល​បាន​ពាន Platinum មាន​ន័យ​ថា​ចម្រៀង​បទ “LOVE SCENARIO” របស់​ពួក​គេ​ត្រូវ​បាន​គេ​ចុច​មើល​តាម​អន​ឡាញ​បាន​ចំនួន ១០០ លាន​ដង​។

ក្រុម​ចម្រៀង​ស្រី TWICE និង​ក្រុម​រង​របស់​ EXO ឈ្មោះ​ EXO-CBX ក៏​ទទួល​បាន​ពាន​ Platinum សម្រាប់​អាល់​ប៊ុម​របស់​ពួក​គេ​ផ​ង​ដែរ​ដោយ​មាន​ន័យ​ថា​ពួក​គេ​បាន​លក់​ចម្រៀង​ចេញ​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​បាន​ចំនួនជាង ២៥០ ០០០ កូពី​។

ទន្ទឹម​នឹង​នេះ​ ក្រុម​ចម្រៀង Bolbbalgan4 បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ឌីជីថល ​តារាង​ចំណាត់​ថ្នាក់​ចម្រៀងត្រូវ​​បាន​គេ​ Download ​​ និងតារាង​ចំណាត់​ថ្នាក់​ចម្រៀង​​គេ​ចុច​មើល​តាម​ឡាន​ឡាញ​ របស់​ Gaon ជាមួយ​នឹង​បទ “Vacation” ក្រុ​ម​ចម្រៀង SHINee បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ ហើយ​ក្រុម​ចម្រៀង BTS បាន​នៅ​តែ​រក្សា​តំណែង​​លេខ ១ លើ​តារាង​ចំណាត់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្តាញ​ទំនាក់​ទំនង​សង្គម​អន​ឡាញ​។

សូម​ចូល​រួម​អបអរ​ក្រុម iKON ដែល​ទទួល​បាន​ជោគ​ជ័យ​ដ៏អស្ចារ្យ​នេះ​!

តោះប្រិ​យ​មិត្ត​ចុច​ស្តាប់​បទ “LOVE SCENARIO” ដ៏​ល្បី​របស់​ក្រុម iKON ដើម្បី​ការ​ចូល​រួម​ចំណែក​ជួយ​អបអរ​ពួក​គេ​ដែរ​!

 

ប្រភព៖ koreaboo

(Number Of Views: 435 times)