ថ្មីៗ​នេះ Lee Yi Kyung និង​ Jung In Sun បាន​បែក​គ្នា​ហើយ​​។ កាល​ពីខែមេសា អតីត​តារា​​ក្នុង​ភាព​យន្ត​ភាគ​រឿង ‘Welcome to Waikiki’ របស់​ទូរទស្សន៍ JTBC បាន​សារ​ភាព​ថា​ពួកគេ​ពិត​ជា​មាន​ទំនាក់​ទំនង​ស្នេហ៍​នឹង​គ្នា​មែន​ក្នុង​រយៈ​ពេល​ជិត ១ ឆ្នាំ​។

នៅ​ថ្ងៃទី៨ ខែមិថុនា នេះ​ភ្នាក់​ងារ​របស់ Jung In Sun ផលិតកម្ម C-Jes Entertainment បាន​ចេញ​សេចក្តីថ្លែងការ​ណ៍​មួយ​ដូច្នេះ “វា​គឺជា​រឿង​ពិត​ដែល​តារា​ទាំង​ពីរ​នេះ​ទើប​តែ​បែក​គ្នា​កាល​ពីពេលថ្មីៗ​នេះ​” ដោយ​បញ្ជាក់​ប្រាប់​ព័ត៌មាន​នេះ​ប្រាប់​សារ​ព័ត៌មាន​  Xports News៕

ប្រភព៖ allkpopsoompi

(Number Of Views: 215 times)