សេចក្តី​រាយការណ៍​ផ្តាច់មុខ​មួយ​ពី​សារ​ព័ត៌មាន​ Osen បាន​ប្រាប់​ថាបច្ចុប្បន្ន ​ក្រុម​ចម្រៀងស្រី TWICE កំពុង​រៀប​ចំ​ខ្លួន​សម្រាប់​ការ​វិល​វិញ​នៅ​ប្រទេស​កូរ៉េ​របស់​ពួក​គេ​នៅ​ដើម​ខែ​កក្កដា​។ សេចក្តីរាយការណ៍​នេះ​ក៏បាន​លម្អិត​ពី​វីដេអូ​ចម្រៀង​វិល​វិញ​របស់​ក្រុម​នេះ​ដែល​ត្រូវ​បាន​ថត​ក្នុងប្រទេស​ជប៉ុន​កាល​ពីដើម​ខែ​មិថុនា។

ក្រុម​ចម្រៀង​ស្រី​នេះ​នេះ​កំពុង​តែ​មមាញឹក​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ជា​ច្រើនរបស់ពួក​គេ​ឈ្មោះ TWICE 2nd Tour: Twiceland Zone 2 ​ទាំង​ក្នុង​ប្រទេស​កូរ៉េ​ និង​ប្រទេស​ជប៉ុន​។ ផលិតកម្ម JYP Entertainment ក៏បាន​បញ្ជាក់​ប្រាប់​ថា​ក្រុ​ម​ចម្រៀង​ស្រី​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វិល​វិញ​ក្នុង​ខែកក្កដា៕

ប្រភព៖ koreaboo

(Number Of Views: 410 times)