Jin សមាជិក​ក្រុម​ចម្រៀង​ BTS នឹង​បំពេ​ញ​នាទីជា​ពិធីករ​ម្តង​ទៀត​។ នៅ​ថ្ងៃទី៧ ខែមិថុនា ប្រភព​មួយ​ពី KBS បាន​ធ្វើ​សេចក្តីរាយការណ៍​ថា​ Jin នឹង​ធ្វើ​ជា​ពិធី​ករ​ដ៏ពិសេស​ក្នុង​កម្មវិធី  “Music Bank” នៅ​ថ្ងៃទី៨ ខែមិថុនា ។ តារា​ចម្រៀង​រូប​នេះនឹង​​ជា​ពិធីករ​ក្រោយ​បង្អស់​ដឹក​នាំ​កម្មវិធី​នេះ​ជាមួយ​នឹង​ពិធីការិនី​ Solbin ក្នុង​កម្មវិធី “Music Bank” នេះ​ព្រោះ​នាង​នឹង​ឈប់​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​នេះ​ទៀត​បន្ទាប់​ពីវគ្គ​ចុង​ក្រោយ​នេះ​។

ពេលដែល​គេ​ទាក់​ទង​ទៅ​ដើម្បី​សុំ​ការ​បញ្ជាក់​ Big Hit Entertainment ភ្នាក់​ងារ​របស់ក្រុម BTS បាន​បញ្ចេញ​មតិ​ដូច្នេះ “សូម​ទាក់​ទង​ទៅ​អ្នក​ចាត់​ចែង​កម្មវិធី​នេះ​”។ កម្មវិធី  “Music Bank” ធ្វើ​ការ​ចាក់​ផ្សាយ​រាល់​ថ្ងៃសុក្រ​ វេលា​ម៉ោង ៥ ល្ងាច​ម៉ោង​នៅ​កូរ៉េ​៕

ប្រភព៖ soompi

(Number Of Views: 880 times)