វីដេអូ​ចម្រៀង​ថ្មី​របស់​ក្រុម​ចម្រៀង​ប្រុស​ BTS ដែល​មាន​ចំណង​ជើ​ងថា “Fake Love” បាន​សម្រេច​ជោគ​ជ័យ​ដ៏​អស្ចារ្យ​មួយ​ទៀត​គួរ​ឱ្យ​សរសើរ​​! “Fake Love” គឺ​បទ​ចម្រៀង​ក្នុង​អាល់​ប៊ុម​ធំទី៣ ដែល​មាន​ចំណង​ជើង​ថា​“Love Yourself: Tear” របស់​ក្រុម BTS ហើយ​ទាំង​វីដេអូ​ចម្រៀង​ និង​អាល់​ប៊ុម​នេះ​បាន​ចេញ​នៅ​ថ្ងៃទី១៨ ខែឧសភា វេលា​ម៉ោង​ ៦ ល្ងាច​ម៉ោង​នៅ​កូរ៉េ​ដូច​គ្នា​។ វីដេអូ​ចម្រៀង​នេះ​បាន​កើន​ចំនួន​អ្នក​ចុច​មើល​ ១០ លាន​​ដង​ក្នុង​រយៈ​ពេល ៤ ម៉ោង​ និង​៥៦ នាទី​បន្ទាប់​ពី​បាន​ចេញដំបូង​​ ហើយ​ក៏កើន​ចំនួន​អ្នក​ចុច​មើល​ដល់​ ២០ លាន​ដង​ក្នុង​រយៈ​ពេល ៨​ ម៉ោង​ និង​៥៦ នាទីទៀត​​។

ចាប់​ពី​ម៉ោង ១០៖៣៩ នាទី​ព្រឹក​ម៉ោង​នៅ​កូរ៉េ​រហូត​ដល់​ឥឡូវ​នៅ​ថ្ងៃទី១៩ ខែឧសភា​​ បទ “Fake Love” បាន​កើន​ចំនួន​អ្នក​ចុច​មើល​ជាង​ ៤០ លាន​ដង​ដោយ​សម្រេច​ជោគ​ជ័យ​នេះ​ក្នុង​រយៈ​ពេលប្រហែលជាង​​ ១៦ ម៉ោង​។

កន្លង​ទៅ​ ក្រុម​ចម្រៀង​ BTS បាន​បំបែក​កំណត់​ត្រា​ជា​ក្រុមចម្រៀង​ប្រុស​កូរ៉េ​ដែល​មាន​អ្នក​ចុច​មើល​វីដេអូ​ចម្រៀង “DNA” ជាង​ ៣០ លាន​ដង​លឿន​ជាង​គេ​ក្នុង​ប្រព័ន្ធ​យូធូប​ក្នុង​រយៈ​ពេលជិត​ ៤៦ ម៉ោង​ ហើយ​ឥឡូវ​ពួក​​គេ​បាន​បំបែកកំណត់​ត្រា​នេះ​ទៀត​ជាមួ​យ​នឹង​បទ “Fake Love”។

ការ​បំបែក​កំណត់​ត្រា​បទ “Fake Love” ដោយ​មាន​អ្នក​ចុច​​មើល​ជាង​ ៤០ លាន​ដង​ក្នុង​ប្រព័ន្ធ​យូធូប​លើក​នេះ​អាច​ជា​ពេល​លឿន​ជាង​គេ​សម្រាប់រាល់​វីដេអូ​ចម្រៀង​របស់​​ក្រុម​ចម្រៀង​កូរ៉េ​ បើ​ទោះ​បី​ជា​មិន​មែន​ប្រភពផ្លូវ​ការ​​ណាមួយ​បញ្ជាក់​ពី​រឿង​នេះ​ក៏ដោយ​។

អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​ចាប់​អារម្មណ៍​ចង់​ដឹង​ចំនួន​អ្នក​ចុច​មើល MV បទ “Fake Love” ក្នុង​រយៈ​ពេល ២៤ ម៉ោងទៀត​​​។ តោះ​ប្រិ​យ​មិត្ត​អបអរ​ជោគ​ជ័យ​របស់​ពួក​គេ​ដែរ​ដោយ​ចុច​មើល​វីដេអូ​ចម្រៀង​ដ៏​អស្ចារ្យ​នេះ​នៅ​ខាង​លើ​!

ប្រភព៖ soompi

(Number Of Views: 1,018 times)