ក្នុង​នាម​ជា​តារា​ល្បី ការ​មើល​ទៅ​ស្រស់​ស្អាត​ជា​រឿង​គួរ​យក​ចិត្ត​ទុក​ដាក់បំផុត​​​ ប៉ុន្តែ​នៅ​ពីក្រោយ​ភាជនៈ​នៃ​ភាព​ស្រស់​ស្អាត​គឺជា​កម្លាំង​របស់​សត្វ​គោ​មួយ​​ក្បាល​។ ភាព​ល្បី​ល្បាញ​មិន​ងាយ​នឹង​សម្រេច​បាន​ ហើយ​ប្រជា​ប្រិយភាព​ក៏មិន​ងាយ​នឹង​ថែរក្សា​ដែរ​។ សម្រាប់​តារា​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ទាំង​នេះ​ ពួក​គេ​ចំណាយ​ពេល​ និង​បទ​ពិសោធន៍​ជាច្រើន​ឆ្នាំ​ឯណោះ។ ចំពោះ​តារា​ដទៃ​ទៀត ការ​ជោគ​ជ័យ​ដ៏ធំមួយ​តែ​ម្តង​ក៏​អាច​ជួយ​ឱ្យ​ពួក​គេ​ល្បី​បាន​ដែរ​។ ទាំង​នេះ​គឺជា​រូបថត​ជា​ច្រើន​សន្លឹក​របស់​តារា​សម្តែង​ ១០ ដួង​​ចាប់​តាំង​ពី​ពួក​គេ​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​។ តោះ​ប្រិយ​មិត្ត​មើល​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​ឱ្យ​បាន​ដឹង​ថា​តារា​សម្តែង​រូប​ណា​មាន​ការ​ប្រែប្រួល​ច្រើន​ជាង​គេ​!

១. Zhao Liying (赵丽颖) ឬ  Zanilia Zhao

បន្ទាប់​ពីឈ្នះ​ពាន​ជា​តារា​សម្តែង​ឆ្នើម​មួយ​ ស្រី​ស្រស់ Zanilia បាន​បង្ហាញ​ខ្លួន​សម្តែង​ក្នុង​ភាព​យន្ត​បែប​ពាណិជ្ជកម្ម​របស់​លោក Feng Xiaogang (冯小刚)  ក្នុង​ឆ្នាំ២០០៦។ កាល​នោះ​ នាង​អាយុ ១៩ ឆ្នាំ​។ 

២. Yang Mi (杨幂)

Yang Mi មាន​អាយុ​តែ ៤ ឆ្នាំ​ប៉ុណ្ណោះ​ពេល​ដែល​នាង​បាន​បង្ហាញ​ខ្លួន​សម្តែង​ក្នុ​ងភាព​យន្ត​រឿង Tang Ming Huang <唐明皇>  របស់​លោក Chen Jialin ក្នុង​ឆ្នាំ១៩៩៣ ដោយ​បាន​សម្តែង​ជា​តួ​អង្គព្រះ​នាង Xianyi។

៣. Liu Shishi (刘诗诗) ឬ Cecilia Liu

ហ្វឹក​ហាត់​ធ្វើ​ជា​អ្នក​រាំ​ម្នាក់​ Cecilia បាន​ធ្វើ​ឱ្យ​ភ្នាក់​ងារផលិត​​ភាពយន្ត​ជា​ច្រើន​ចាប់​អារម្មណ៍​ និង​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​សម្តែង​ក្នុង​ភាព​យន្ត​ភាគ Yue Ying Feng He <月影风荷> ក្នុង​ឆ្នាំ២០០៦។

៤. Liu Yifei (刘亦菲) ឬ Crystal Liu

ក្នុង​ឆ្នាំ២០១២ Crystal ត្រូវ​បាន​ជ្រើ​ស​រើស​ឱ្យ​សម្តែង​ក្នុង​ភាពយន្ត​ភាគ​ទូរទស្សន៍​ The Story of a Noble Family <金粉世家> ដែល​មាន​ Chen Kun (陈坤) ជាតួ​អង្គ​សម្តែង​ម្នាក់​ដែរ​។ ប្រជា​ប្រិយ​ភាព​នៃ​រឿង​នេះ​បាន​នាំ​ឱ្យ​អាជីព​របស់​នាង​រីក​ចម្រើន​យ៉ាង​លឿន​ដែល​បាន​ជួយឱ្យ​នាងអាច​​សម្តែង​ក្នុង​​ភាពយន្ត​ដ៏ល្បី​រឿង​ Demi-Gods and Semi-Devils <天龙八部> និង​រឿង​ The Return of the Condor Heroes <神雕侠侣>។

៥. Dilraba Dilmurat ក៏ត្រូវ​បាន​គេ​ស្គាល់​ជា​ Dilireba (迪丽热巴)

តារា​សម្តែង​ជា​ជន​ជាតិ​ភាគ​តិច​រូប​នេះ​គឺជា​តារា​សម្តែង​ដ៏​លេច​ធ្លោ​ម្នាក់​ក្នុ​ង​ចំណោម​តារា​សម្តែង​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ភាពល្បី​ល្បាញ​នេះ​មិន​មែន​កើត​ឡើង​យ៉ាង​លឿន​ទេ​។ នាង​បាន​បង្ហាញ​ខ្លួន​សម្តែង​ដំបូង​ក្នុង​រឿង Anarhan <阿娜尔罕>។

៦. Yang Zi (杨紫) ឬ Andy Yang

Andy កាល​អាយុ ៧ ឆ្នាំ​បាន​បង្ហាញ​ខ្លួន​សម្តែង​ដំបូង​ក្នុង​ភាព​យន្ត​ភាគ​ខ្នាត​តូច​ដែល​មាន​ចំណង​ជើង​ថា Ru Ci Chu Shan <如此出山>។ រហូត​ដល់​ការ​សម្តែង​ក្នុង​ភាព​យន្ត​ភាគ Home with Kids <家有儿女> ក្នុង​ឆ្នាំ២០០៥ នៅ​អាយុ ១៣ ឆ្នាំ​ទើប​ធ្វើ​ឱ្យ​អាជីព​ក្នុង​សិល្បៈ​របស់​នាង​ចាប់​ផ្តើម​មាន​ភាព​ជោគ​ជ័យ​។ 

៧. Zheng Shuang (郑爽)

ភាពយន្ត​ភាគ​ល្បី​ដំបូង​របស់ Zheng Shuang គឺរឿង Meteor Shower <一起来看流星雨> ដែល​ចាប់​ផ្តើម​ធ្វើ​ឱ្យ​ភាពយន្តភាគ​​ដែល​សម្តែង​ដោយ​តារា​ចម្រៀង​ចាប់​ផ្តើម​ពេញ​​និយម​ក្នុង​ប្រទេស​ចិន​។ 

៨. Tang Yan (唐嫣) ឬ Tiffany Tang

Tiffany បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ក្រោយ​មិត្ត​ភ័ក្តិរបស់​នាង​ពេល​នាង​អាយុ ២៤ ឆ្នាំ​។ ភាព​យន្តភាគ​ដំបូង​របស់​នាង​​ចាក់​បញ្ចាំង​នៅ​ចិន​ក្នុងឆ្នាំ២០០៧ គឺរឿង  Zhen Guan Chang Ge <贞观长歌> ដែល​នាង​បាន​សម្តែង​ជា​ Caiji។ ប៉ុន្តែអាជីព​ក្នុង​សិល្បៈ​របស់​ Tiffany បាន​ជោគ​ជ័យ​​ពេល​ដែល​នាង​ឆក់​យក​ឱកាស​សម្តែង​ជា​តួ​រង​ក្នុង​រឿង Chinese Paladin 3 <仙剑奇侠传三> ឆ្នាំ២០០៩​។

៩. Zhou Dongyu (周冬雨)

Zhou Dongyu មាន​ប្រវត្តិ​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ល្អ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​។ នាងសម្តែង​ជា​តួ​ឯក​ស្រី​ក្នុង​ភាពយន្ត​រឿង Under the Hawthorn Tree <山楂树之恋> ពេល​នាង​អាយុ ១៨ ឆ្នាំ។ ឥឡូវ​ Zhou Dongyu ជា​តារា​សម្តែង​ស្រី​ដែល​ឈ្នះ​ពាន​ម្នាក់​ដែល​នឹង​មាន​អនាគត​ដ៏ត្រចះ​ត្រចង់​នា​ពេល​ខាង​មុខ​។

១០. Cecilia Cheung (張栢芝)

ភាពយន្ត​ដំបូង​របស់ Cecilia គឺ King of Comedy <喜劇之王> របស់ Stephen Chow ក្នុង​ឆ្នាំ១៩៩៩។ តួ​អង្គ​ដែល​នាង​បាន​សម្តែង​ជា Lau Piu-piu ត្រូវ​បាន​គេ​ចង​ចាំ​ដល់​សព្វ​ថ្ងៃ​៕

ប្រភព៖ jaynestars

(Number Of Views: 1,359 times)