មជ្ឈមណ្ឌល The Korea Brand Reputation Center បាន​បង្ហាញចំណាត់​ថ្នាក់​របស់​​ក្រុម​ចម្រៀង​ស្រី​មួយ​ចំនួន​ក្នុង​បរិបទ​គុណ​តម្លៃ​នៃ​ឈ្មោះ​ក្រុម​របស់​ពួក​គេ​សម្រាប់​ខែឧសភា នេះ​ បន្ទាប់​ពីបាន​ធ្វើ​ការ​ប្រមូល​ និង​វិភាគ​ទិន្និន័យ​ជា​ច្រើន​ចាប់​ពីថ្ងៃទី១០ ខែមេសា ដល់​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។

យោង​ទៅ​នឹង​ការ​វិល​វិញ​ប្រកប​ដោយ​ជោគ​ជ័យ​ជាមួយ​នឹង​បទ “What Is Love?” ក្រុម​ចម្រៀង​ស្រី TWICE បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តារាងចំណាត់​ថ្នាក់​សម្រាប់​ខែឧសភា ដោយ​ទទួល​បាន​ 14,300,378 ពិន្ទុ​។

ក្រុម​ចម្រៀង​ស្រី Lovelyz ដែល​បាន​វិល​វិញ​ជាមួយ​នឹង​បទ  “That Day” កាល​ពីចុង​ខែមេសា​ កន្លង​ទៅ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ដោយ​ទទួល​បាន 9,236,704 ពិន្ទុ​។ ក្រម​ចម្រៀង​ស្រី Black Pink ដែល​កំពុងត្រៀម​ខ្លួន​សម្រាប់​ការ​វិល​វិញ​​ដែលគេ​ទន្ទឹង​រង់​ចាំ​យ៉ាង​យូរ​នា​​ពេល​ឆាប់ៗ​ខាង​មុខ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​ទទួល​បាន 8,079,330 ពិន្ទុ។ ចំណាត់​ថ្នាក់​ពី​លេខ ៤ ដល់​លេខ​ ១០ បាន​ទៅ​ក្រុម​ចម្រៀង​ដូច​ជា​Red Velvet, G-Friend, Girls’ Generation, A Pink, Oh My Girl, MAMAMOO និង​ EXID។ សូម​ចូល​រួម​អបអរ​សាទរ​ក្រុម​ចម្រៀង​ទាំង​នេះ​!

ប្រភព៖ allkpop, soompi

(Number Of Views: 1,012 times)