ស្នង​ការ​ប៉ូលីស​នៅ Fort Worth រដ្ឋ​តិច​សាស​បាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​នឹង​ការ​គម្រាម​បាញ់​សម្លាប់​ Jimin សមាជិក​ក្រុមចម្រៀង BTS ។ អ្នក​បង្ហោះ​សារ​លើ​អ៊ីន​ធឺណេត​ម្នាក់​បាន​គម្រាម​បាញ់​សម្លាប់​ Jimin នៅ​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រុម BTS មួយដែ​ល​ត្រូវ​បាន​គ្រោង​នឹង​ប្រារព្ធ​ក្នុង​ខែកញ្ញា​ និង​ថ្ងៃទី១០ ខែឧសភា។ ប៉ូលីស​នៅ Fort Worth បាន​បង្ហោះ​សារ​ក្នុង​ធ្វីតធឺដូច្នេះ “យើង​បាន​ដឹង​ពី​ការ​គម្រាម​បាញ់​សម្លាប់​នៅ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​របស់​ក្រុម BTS ក្នុង​ខែកញ្ញា ហើយ​បច្ចុប្បន្ន​ករណី​នេះ​ត្រូវ​បាន​សុើបអង្កេត​យ៉ាង​ដិត​ដល់​”។

ការ​គម្រាម​បាញ់​សម្លាប់​នេះ​បែក​ធ្លាយ​បន្ទាប់​ពី​អ្នក​គាំទ្រ​ក្រុម BTS ម្នាក់​បាន​សម្គាល់​សារ​មួយ​នៅ​កន្លែង​សំណួរ​ចម្លើយ​ក្នុង​អ៊ីន​ធឺណេត​ឈ្មោះ Curious Cat ដែល​បាន​លើក​ឡើង​ថា “ខ្ញុំ​នឹង​បាញ់ Park Ji Min ដោយ​ប្រើ​កំាភ្លើង​ខ្លីម៉ាក Glock 19 មួយ​ដើម​នៅ Fort Worth នៅ​ថ្ងៃទី១៦ ខែកញ្ញា ខណៈគាត់​ច្រៀងបទ Serendipity’។ វា​នឹង​ជា​រឿង​ដ៏គួរ​ឱ្យ​អស់​សំណើច​ពេល​ដែល​រូប​កាយ​ដែល​គ្មាន​ជីវិត​របស់​គាត់​ដួល​នៅ​លើ​ឆាក​”។ អ្នក​បង្ហោះ​សារ​ដដែល​នេះ​បាន​បន្ត​ថា “គាត់​រស់​នៅ​យូរ​បន្តិច​ហើយ​ និងតែង​តែ​​ធ្វើ​ឱ្យ​ទើស​គេ​។ ហេតុ​អ្វី​ខ្ញុំ​កំពុង​ប្រាប់​អ្នក​ពី​រឿង​នេះ​? ពីព្រោះ​គ្មាន​រឿង​អ្វី​អាច​កើត​ឡើង​ដល់​ខ្ញុំ​នៅលើ [Curious Cat] សោះ​ឡើយ​ សួរ​ហ្វូង​អ្នក​គាំទ្រ​ដែល​កំពុង​មាន​ចរិត​រើស​អើង​ជាតិសាសន៍​ [Curious Catters] ចំពោះ​ការ​​ n******”។

អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្រុម​ចម្រៀង BTS បាន​ផ្តល់​ដំណឹង​នេះ​ទៅ​ធ្វីតធឺ​ទេសចរ​​ណ៍​នៅទីក្រុង Fort Worth ដោយ​អ្នក​គ្រប់​គ្រង​នៃ​គេហ​ទំព័រ​នេះ​បាន​អរ​គុណ​អ្ន​ក​គាំទ្រ​ដែល​បាន​ប្រាប់​ឱ្យ​ពួក​គេ​ដឹង​រឿង​នេះ​ ដោយ​គាត់​បាន​លើក​ឡើង​ថា អរគុណ​ដែល​បាន​យក​ដំណឹង​នេះ​មក​ប្រាប់​ឱ្យ​យើង​ដឹង​! យើង​នឹង​ចែក​រំលែក​ព័ត៌មាន​នេះ​នៅ​កន្លែង​ធ្វើ​កម្មវិធី និង​ @fortworthpd។ សូម​រាយការណ៍​រាល់​ការ​គម្រាម​កំហែង​ណាមួយ​ដល់​កង​កម្លាំង​ក្នុង​តំបន់​ពីព្រោះ​ពួក​គេ​ជា​អ្នក​រៀប​ចំ​សន្តិសុខ​សម្រាប់​ព្រឹត្តិកាណ៍​ធំៗ​ដូច​នេះ​។ អរគុណ”។



ក្រុម​ចម្រៀង​ BTS នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភព​លោក​របស់​ពួក​គេ​ឈ្មោះ ‘Love Yourself’ នៅ​សាល​សន្និបាត​ Fort Worth ក្នុង​ទីក្រុង  Fort Worth រដ្ឋ​តិច​សាស​ នៅ​ថ្ងៃទី១៥ និង១៦ ខែកញ្ញា ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​វិធាន​ការ​សន្តិសុខ​ផ្សេង​ដូច​ជា គោលការណ៍​ការ​កំណត់​ទំហំ​កាបូ​ប​នឹង​អនុវត្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​ មិនមែន​ប្រដាប់​ស្វែង​រក​សារធាតុ​ដែក​នៅ​កន្លែង​ប្រគំ​តន្ត្រី​ទេ​។ នេះ​មិន​មែន​ទើប​តែ​ជា​លើក​ទីមួយ​ទេ​ដែល​ Jimin ត្រូវ​គេ​គម្រាម​បាញ់​សម្លាប់​ដូច្នេះ​។ កាល​ពី​ឆ្នាំមុន​ អ្នក​ប្រើ​ប្រាស់​គណនី​ធ្វីតធឺ​មួយ​ក៏បាន​គម្រាម​បាញ់​សម្លាប់​ Jimin ពី​ហ្វូង​មនុស្ស​នៅ​ព្រឹតិ្តការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភព​លោក​របស់​ក្រុម BTS  ឈ្មោះ ‘Wings Tour’ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ Anaheim Honda Center ដែល​ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា​កាល​ពីថ្ងៃទី១ និង២ ខែមេសា ឆ្នាំ២០១៧​ ដែរ​។ ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការ​គម្រាម​បាញ់​សម្លាប់​ Jimin លើ​ក​នេះ​?

ប្រភព៖ allkpopmetro

(Number Of Views: 4,187 times)