ក្រុម​ចម្រៀង​ Red Velvet ត្រូវ​អញ្ជើញ​ដោយ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ជើង​​លោក  Kim Moon Jae In ទៅ​  Blue House សម្រាប់​ការ​ស្រស់​​ស្រូប​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​សមាជិក​ជា​ច្រើន​របស់​ក្រុម​ចម្រៀង​កូរ៉េ​ដទៃ​ទៀត​ដែល​បាន​ទៅ​ច្រៀង​រាំ​នៅ Pyongyang ក្នុង​ខែ​មេសា ។

យោង​តាម​បទ​ពិសោធន៍​របស់​ពួក​គេ​ជាមួ​នឹង Kim Jong Un និង​ការ​សម្តែង​ទំាំង​អស់​នៅ​ប្រទេសកូរ៉េ​ខាង​ជើង​​ ពួក​គេ​បាន​ចែក​រំលែក​ពី​អារម្មណ៍​របស់​ពួក​គេ​ពេល​នៅ​ Pyongyang ​ខណៈ​ក៏បាន​និយាយ​ថា​ Kim Jong Un គឺជា​បុគ្គល​​ដែលកក់​ក្តៅ​ម្នាក់​។

ពួក​​គេ​បាន​និយាយ​បន្ថែម​ថា​ពួក​គេ​សង្ឃឹម​ថា​នឹង​ទៅ​សម្តែង​នៅ​ទីនោះ​ក្នុង​ព្រឹត្តិការណ៍​ដែល​ស្រដៀង​នឹង​នេះ​ទៀត​។

ទន្ទឹម​នឹង​នេះ អ្នកប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​រិះ​គន់​ចំពោះ​យោបល់​នេះ​ដោយ​បាន​អះ​អាង​ថា​វា​គឺជា​ការ​មិន​គោរព​មួយ​ក្នុង​នាម​ជា​ជន​ជាតិ​ខាង​ត្បូង​ម្នាក់​ដែល​លើក​សរសើេរ​ Kim Jong Un ដូច្នេះ​។

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ដែល​ក្រុម​ចម្រៀង​ស្រី Red Velvet លើក​សរសើរ​ Kim Jong Un ទទួល​រង​ការ​រិះ​គន់​។ Yeri ក៏ត្រូវ​បាន​គេរិះ​គន់​ដែរ​ចំពោះ​ការ​និយាយ​ថា​វា​គឺជា​កិត្តិយស​មួយ​ដែល​បាន​ជួប​គាត់​។

ប្រតិកម្ម​ជា​សាធារណៈ​របស់ក្រុម Red Velvet ចំពោះ​ Kim Jong Un ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជាច្រើន​ដោយ​ព្រោះ​តែ​ស្ថាន​ភាព​ដ៏​កម្រ​នេះ​។

រូប​ភាព​របស់​ Irene ដែល​ឈរ​នៅ​ក្បែរ​ Kim Jong Un  ក៏ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សារ​ព័ត៌មាន​នៅ​ពេល​នោះ​ដែរ​ដោយ​បង្ហាញ​ថា​រាល់​ប្រតិកម្ម​ណាមួយ​របស់​ក្រុម​ចម្រៀង​ស្រី​ដ៏មាន​ប្រជា​ប្រិយ​ភាព​នេះ​ជាមួយ​នឹង​ប្រធាធិបតី​កូរ៉េ​ខាង​ជើង​គឺជា​ប្រធាន​បទ​ដ៏ក្តៅ​គគុក​៕

ប្រភព៖ koreaboo

(Number Of Views: 501 times)