យោង​តាម​សេចក្តី​រាយការណ៍​ផ្តាច់​មុខ​មួយ​ឱ្យ​ដឹង​កាល​ពីថ្ងៃទី១០ ខែឧសភា ថា​ ក្រុម​ចម្រៀង​ស្រី Black Pink បាន​ចាប់​ផ្តើម​ថត​វីដេអូ​ចម្រៀង​នៅ​ថ្ងៃនេះ​សម្រាប់​ការ​វិល​វិញ​របស់​ពួ​កគេ​។ សេចក្តី​រាយការណ៍​នេះ​បាន​បន្ត​ថា​ទីបផុត​ក្រុម​ចម្រៀង​ស្រី​នេះ​បាន​បញ្ចប់​ដំណើរ​ការ​ថត​សម្រាប់​បទ​ចម្រៀង​វិល​វិញ​របស់​ពួក​គេ​ហើយ​។ កន្លង​ទៅ Yang Hyun Suk ក៏បាន​ប្រាប់​អ្នកគាំទ្រ​ជា​ច្រើន​ដោយ​ផ្ទាល់​ថាការ​វិល​វិញ​របស់​ក្រុម​ចម្រៀងស្រី Black Pink នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​។ សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​បន្ថែម​ពី​ការ​វិល​វិញ​របស់​ក្រុម​នេះ​ពី​ផលិត​កម្ម YG Entertainment៕

ប្រភព៖ allkpop

(Number Of Views: 581 times)