សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមច​ម្រៀង BTS លក់​អស់​រលីង​នៅ​គ្រប់​ទីកន្លែង​នៅ​អាមេរិក​ខាង​ជើង​ ហើយ​អ្នក​យក​សំបុត្រ​ទៅលក់​បន្ត​កំពុង​ផ្សាយ​ពាណិជ្ជកម្ម​ពី​តម្លៃ​សំបុត្រ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។ ទោះ​បី​ជា​វា​អាច​ជា​រឿង​មិន​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​មួយ​សម្រាប់​មនុស្ស​ភាគ​ច្រើន​ រាល់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍ពិភព​លោក​ដែល​មាន​ឈ្មោះ “LOVE YOURSELF”  របស់​ក្រុម​ចម្រៀង BTS នៅ​អាមេរិក​ខាង​ជើង​លក់​អស់​រលីង​ក្នុង​រយៈ​ពេលតែជិត ៣ ថ្ងៃ​ប៉ុណ្ណោះ​។

ការ​ប្រគំ​តន្ត្រី​បន្ថែម​មួយ​នៅ​ Los Angeles ត្រូវ​បាន​គ្រោង​ប្រគំ​ដែរ​ បន្ទាប់​ពី​កាលវិភាគ​នៃព្រឹត្តិការណ៍​ប្រគំន្ត្រី​ទេសចរណ៍​ដំបូង​បាន​ចេញ​ ប៉ុន្តែ​គេ​រំពឹង​ថា​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​នេះ​អាច​លក់​អស់​យ៉ាង​លឿន​ដែរ​។​

សំបុត្រ​ទាំង​ឡាយ​ត្រូវ​បាន​លក់​តាម​អន​ឡាញ​ម្តង​ទៀតហើយ​​សម្រាប់​តម្លៃ​ជាង ១០០០ ដុល្លារ​ ប៉ុន្តែ​អ្នក​ផ្សព្វ​ផ្សាយ​ទាំង​អស់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះ​អាង​ថា​ពួក​គេ​នឹង​ចាត់​វិធាន​ការ​បន្ថែម​ដើម្បី​ធានា​ថា​រាល់​សំបុត្រ​យក​ទៅ​លក់​បន្ត​ត្រូវ​បំបាត់​​ចោល​ទាំង​អស់​។

ប៉ុន្តែ​អ្នក​គាំទ្រ​ជា​ច្រើន​បារម្ភថា​គេ​នឹង​ច្រឡំ​ថា​ពួក​គេ​ជា​អ្នក​យក​សំបុត្រ​ទៅ​លក់​បន្ត​បើ​ទិញ​សំបុត្រ​ច្រើន​ ឬគេ​នឹង​ដក​ហូត​សំបុត្រ​របស់​ពួក​គេ​ទាំង​អស់​បើ​ពួក​គេ​ទិញ​សំបុត្រ​ទាំង​នោះ​ពី​អ្នក​យក​ទៅ​លក់​បន្ត​ខុស​ច្បាប់​។

ហ្វូង​អ្នក​គាំទ្រ​បាន​ផ្តល់​​យោបល់​​ឱ្យ​គ្រប់​គ្នាធ្វើ​ការ​ស្រាវ​ជ្រាវ​មើល​ ហើយ​ទិញ​សំបុត្រ​ពី​អ្ន​ក​យក​ទៅ​លក់​បន្ត​ដែល​មាន​ច្បាប់​ប៉ុណ្ណោះ​ ឬពី​គេហ​ទំព័រ​របស់​អ្នក​ផ្សព្វ​ផ្សាយ​ផ្ទាល់​ និង​ពី​សាខា​របស់់​ពួក​គេ​។​

សូម​សំណាង​ល្អដោយ​​គ្រប់​គ្នា​​នៅ​តែមាន​សង្ឃឹម​អាច​ទិញ​សំបុត្រ​ទាំង​នេះ​នៅ​ជុំ​វិញ​ពីភព​លោក​!

ប្រភព៖ koreaboo

(Number Of Views: 1,315 times)