កាល​ពី​ថ្ងៃទី៩ ខែឧសភា Minhwan បាន​ប្រកាស​ដំណឹង​ពី​ការ​មាន​ផ្ទៃ​ពោះ​របស់ Yulhee និង​ថ្ងៃ​រៀប​ការ​របស់​ពួក​គេ​នា​ពេល​ខាង​មុខ​តាម​រយៈ​ Fan cafe ផ្លូវ​ការ​របស់​គាត់​។

តារា​ចម្រៀង​រូប​នេះ​បាន​លើក​ឡើង​ថា “ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​ពី​ទំនាក់​ទំនង​ស្នេហ៍ដែល​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​​របស់យើង​កាល​ពី​ឆ្នាំ​មុនម្តង​ហើយ​​ និង​ដំណឹង​ភ្ជាប់​ពាក្យ​ភ្លាមៗ​នៅ​ដើម​ឆ្នាំ​នេះ​។ ខ្ញុំ​ចង់​សម្តែង​ពី​ភាព​ស្មោះ​ត្រង់​របស់​ខ្ញុំ​ជាជាង​គ្រាន់​តែ​ជា​ការ​ជម្រាប​សួរ​ ដូច្នេះ​ខ្ញុំ​ក៏​​ទុក​សារ​នៅ​ទីនេះ​”។ គាត់​បាន​បន្ត​និយាយ​ថា “និយាយ​ដោយ​ស្មោះ​ត្រង់​ ដំបូង​ ខ្ញុំ​បាន​ភ័យ​ខ្លាច​ និង​មិន​ដឹង​ថា​នឹង​ចែក​ចាយ​ដំណឹង​នេះ​ជាមួយ​នឹង​អ្នក​របៀប​ណា​ទេ​។ ខ្ញុំ​បាន​ភារម្ភ​ថា​ដំណឹង​នេះអាច​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នាដែល​តែង​តែ​​គាំទ្រ​ខ្ញុំ​​អស់​រយៈ​ពេល ១០ ឆ្នាំ​ចាប់​តាំង​ពី​ខ្ញុំ​បង្ហាញ​ខ្លួន​ក្នុង​វិស័យ​នេះ​នៅ​អាយុ ១៦ ឆ្នាំអាក់​អន់​ស្រពន់​ចិត្ត​​។ ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​កំពុង​ចែក​ចាយ​ដំណឹង​នេះ​ឥឡូវ​បន្ទាប់​ពី​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​យ៉ាងលឿន​…ទីបំផុត​ ឥឡូវ​ខ្ញុំ​បាន​គិត​ច្បាស់​ហើយ​”។

Minhwan បាន​ប្រកាស​ថា “ខ្ញុំ​នឹង​ក្លាយ​ជា​ឪពុក​ម្នាក់​ឆាប់ៗ​នេះ​!! ខ្ញុំ​នៅ​វ័យ​ក្មេង​ និង​មិន​ទាន់​ស័ក្តិ​សម​ធ្វើ​ជា​ឪពុក​ម្នាក់​នៅ​ឡើយ​…ប៉ុន្តែ​ខ្ញុំពិត​ជា​នឹង​ព្យាយាម​ធ្វើ​ជា​ឪពុក​ដ៏ល្អ​ និង​មាន​មោទនភាព​ម្នាក់​។ ដំបូង​ ខ្ញុំ​ចង់​ចែក​រំលែក​ដំណឹង​ដ៏រីករាយ​នេះ​ជាមួយ​នឹង​អ្នក​ទាំង​អស់​គ្នា​។ កូន​ក្នុង​ផ្ទៃ​មាន​ឈ្មោះហៅ​ក្រៅ​ Jjang-Ee ។ ខ្ញុំ​ចង់​បង្ហាញ​ទារក​នេះ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​ពេល​គាត់​កើត​!! ទារក​នេះ​ស្អាត​ហើយ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់​តាម​រយៈ​រូប​ភាព​ពី​ម៉ាស៊ីន​ស្កេន​។ យើង​គ្រោង​នឹង​រៀប​ចំ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី១៩ ខែតុលា ក្រោយ​ពី​ភរិយារបស់​ខ្ញុំ​មាន​សុខ​ភាព​មាំ​ទាំ​ឡើង​វិញ​។ ខ្ញុំ​នឹង​រស់​នៅ​យ៉ាង​មាន​សុភមង្គល​!! សូម​ជួយ​គាំទ្រ​ខ្ញុំ​ឱ្យ​បានច្រើន​ផង​!! ខ្ញុំ​សូម​អរគុណ​អ្នក​ទាំង​អស់​អស់​ពីដួង​ចិត្ត​!”៕

ប្រភព៖ allkpopsoompikoreaboo

(Number Of Views: 612 times)