នៅ​ព្រឹក​ថ្ងៃទី២០ ខែមេសា សារ​ព័ត៌មាន​ទាំង​អស់​ដែល​ស្ថិត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ Gimpo បាន​ចាប់​អារម្មណ៍​នឹង​សមាជិក​ ៤ នាក់​របស់​ក្រុម​ចម្រៀង​ស្រី​ Black Pink ។ ស្រី​ស្រស់​ក្នុង​ផលិត​កម្ម YG ទាំង​នេះ​ទៅ​ព្រលាន​យន្ត​ហោះ​នេះដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកាន់​ជប៉ុន​។ ភាព​ទាក់​ទាញ​របស់​សមាជិក​ ៤ នាក់​នេះ​បាន​ធ្វើ​ឱ្យ​សាធារណ​ជន​សប្បាយ​ចិត្ត​​យ៉ាង​ខ្លាំង​។ Jisoo មិន​មែន​ជា​សមាជិក​តែ​ម្នាក់​ដែល​គេ​សរសើរ​ថា​ស្អាត​ប៉ុណ្ណោះ​ទេ​ សម្រស់​របស់​សមាជិក​ ៣ នាក់ទៀត​​​ក៏ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងដែរ​​។ ឩ. Jennie មើល​ទៅ​ដូច​ជា​ទេពអប្សរ​មិន​ខុស​ពី​ស្ត្រី​អ្នក​មាន​ម្នាក់​ដែល​គេ​បាន​ឃើញ​ញឹក​ញាប់​ក្នុង​ភាព​យន្ត​កូរ៉េ​ជា​ច្រើន​។ នាង​បាន​បង្ហាញ​ផ្ទៃ​មុខ​ដែល​មើល​ទៅ​ធំ​ដូច​ជា​នំគាវ​ ប៉ុន្តែ​នៅ​តែ​គេ​សរសើរ​ថា​ស្អាត​។ Lisa ស្អាត​ និង​គួរ​ឱ្យ​ស្រឡាញ់​ ខណៈ​សម្រស់ Rose កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ពី​សំណាក់​សាធារណ​ជន​​។ ទោះ​ជា​យ៉ាង​ណា ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​គឺ​ត្រង់​ចង្កា​ណែន​តឹង​របស់​សមាជិក​ទាំង ៤ នាក់​។ តោះ​មើល​រូប​ភាព​របស់​ពួក​គេ​នៅ​ខាង​ក្រោម​!

 

ប្រភព៖ kenh14

(Number Of Views: 1,972 times)