Hyoyeon សមាជិក​ក្រុម​ចម្រៀង​ Girls’ Generation បាន​ប្រាប់​ពី​មូ​ល​ហេតុ​ដែល​នាង​បាន​ប្តូរ​ឈ្មោះ​ក្នុ​ង​សិល្បៈ​របស់​នាង​ទៅ​ជា​ Hyo វិញ​។ កាល​ពី​ថ្ងៃទី១៩ ខែមេសា Hyoyeon និង​ HA:TFELT (Yenny) បាន​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ Ji Suk Jin’s 2 O’Clock Date’ របស់​ស្ថានីយ​វិទ្យុ​ MBC FM4U។

ឌីជេ​បាន​សួរ​ Hyoyeon ពី​មូល​ហេតុ​ដែល​នាង​បាន​សម្រេច​ចិត្ត​ប្រើ​ឈ្មោះ​ឌីជេ DJ Hyo សម្រាប់​ការ​វិល​វិញ​ជា​លក្ខណៈ​ទោល​របស់​នាង​។ នាង​បាន​ឆ្លើយ​ថា “អ្នក​គាំទ្រ​នៅ​អន្តរ​ជា​តិ​ជា​ច្រើន​ពិបាក​ក្នុង​ការ​ប្រកប​ឈ្មោះ ‘Hyoyeon’។ ស្តាប់​ទៅ​វា​ហាក់​ដូច​ជា​ Yo-nyeon (ជា​ពាក្យ​ជេរប្រមាថ​មួយ​) ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រើ​ឈ្មោះ Hyo វិញ​។ 

ទន្ទឹម​នឹង​នេះ ឌីជេ DJ Hyo ថ្មីៗ​នេះ ទើប​តែ​វិល​វិញ​ក្នុង​លក្ខណៈ​ជា​តារា​ចម្រៀង​ទោល​ជាមួយ​នឹង​បទ​ “Sober”៕

ប្រភព៖ allkpop

(Number Of Views: 262 times)