បន្ទាប់​ពី​ចូល​រួម​វគ្គ​ហ្វឹក​ហាត់មូល​ដ្ឋាន​​ទ័ព​រយៈ​ពេល ៤ សប្តាហ៍​នៅ​ឯមជ្ឈមណ្ឌល​ Nonsan Army Training Center តារា​សម្តែង​ Lee Min Ho បាន​ចាក​ចេញ​ពី​កន្លែង​នេះ​ដោយ​មាន​កិត្តិយស​នៅ​ថ្ងៃទី១២ ខែមេសា​ នេះ​។ តារា​សម្តែង​រូប​នេះ​បាន​ចូល​ហ្វឹក​ហាត់​ក្នុង​ post-service system កាល​ពី​ថ្ងៃទី១៥ ខែមុន​។

គោល​បំណង​នៃ​ការ​ចូល​ហ្វឹក​ហាត់​ក្នុង​ post-service system គឺ​ដើម្បី​ទទួល​បាន​ការ​ហ្វឹក​ហាត់​មូល​ដ្ឋាន​ទ័ព​ដោយ​ចូល​ហ្វឹក​ហាត់​ក្នុង​មណ្ឌល​នេះ​តាម​ពេល​កំណត់​របស់​ Korea Military Manpower Administration បន្ទាប់​ពី​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​។ Lee Min Ho នឹង​ត្រលប់​ទៅបំពេញ​នាទី​របស់​គាត់​ក្នុង​ការិយា​ល័យ​នៃ​​មជ្ឈមណ្ឌល​ Suseo Social Welfare Center ដែល​ស្ថិត​ក្នុង​ស្រុក Gangnam ក្នុង​រយៈ​ពេញ​មួយ​ឆ្នាំ​នេះ ហើយ​នឹង​ត្រូវ​បញ្ចប់​នាទី​បំពេញ​កាតព្វកិច្ច​យោធា​នេះ​នៅ​ខែឧសភា ឆ្នាំ២០១៩​៕

ប្រភព៖ ilovekstars

(Number Of Views: 1,193 times)