តារា​សម្តែង​ប្រុស​ Kim Bum នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​នៅ​ចុង​ខែ​នេះ​។ កាល​ពី​ថ្ងៃទី១២ ខែមេសា ភ្នាក់​ងារ​របស់​​គាត់​ផលិត​កម្ម King Kong by Starship បាន​​ប្រាប់​ថា​ Kim Bum នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ក្នុង​នាម​ជា​មន្ត្រី​បម្រើ​សេវា​សាធារណៈ​នៅ​ថ្ងៃទី២៦ ខែមេសា។ ផលិតកម្ម​នេះ​បាន​លើក​ឡើង​ថា​ “បន្ទាប់​ពី​ទទួល​បាន​លិខិត្ត​​កោះ​ហៅ​មួយ​ពីរដ្ឋ​ ក្នុង​នាម​ជា​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់ តារា​សម្តែង​រូប​នេះ​នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​​​យោធា​​នៅ​ថ្ងៃទី២៦ ខែមេសា​។ ដោយ​សារ​បញ្ហា​សុខ​ភាព​ គេ​បាន​ចាត់​តាំង​ឱ្យ​គាត់​ធ្វើ​ជា​មន្ត្រី​បម្រើ​សេវា​សាធារណៈ​”។

ផលិត​កម្ម​ដដៃ​ល​នេះ​បាន​ពន្យល់​ដូច្នេះ​ “កន្លង​ទៅ​ដល់ឥឡូវ​ Kim Bum បាន​ទទួល​ការ​ព្យាបាល​ជា​បន្ត​បន្តាប់​ចាប់​តាំង​ពី​គាត់​អាយុ ២០ ឆ្នាំ​ដោយ​ព្រោះ​ជំងឺ​ត​ពូជ​។ ដើម្បី​បាន​ជា​ គាត់​បាន​ញុំា​ថ្នាំ​ និង​ហាត់​ប្រាណ​ជា​ប្រចាំ​ ប៉ុន្តែ​ទី​បំផុត​ គាត់​ក៏​ត្រូវ​បាន​គេ​ចាត់​តាំង​ឱ្យ​បំពេញ​នាទី​ជា​មន្ត្រី​បម្រើ​សេវា​សាធារណៈ​”។

ព័ត៌មាន​នេះ​បាន​ចេញ​ផ្សាយ​ក្រោយ​ពី​គាត់​ និង​តារា​សម្តែង​ស្រី Oh Yeon Seo បាន​ប្រកាស​ឱ្យ​គេ​ដឹង​ទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​កាល​ពី​ខែមីនា​។ Kim Bum នឹង​ចាប់​ផ្តើម​ការ​ហ្វឹក​ហ្វឺនជា​មូល​ដ្ឋាន​នៅ​ថ្ងៃទី២៦ ខែមេសា។ សូម​ឱ្យ​គាត់​ជួប​តែ​សំណាង​ល្អ​!

ប្រភព៖ allkpop

(Number Of Views: 603 times)