អ្នក​ប្រើ​ប្រាស់​​អ៊ីនធឺណេត​មួយ​ចំនួន​កំពុង​ព្យាយាម​យក​​ការ​បញ្ចេញ​មតិ​ពីមុន​មួយ​ចំនួន​របស់​ស្រី​ស្រស់ Nayeon ក្រុម TWICE ជា​ភ័ស្តុតាង​បញ្ជាក់​ថា​នាង​កំពុង​មាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​នឹង​សមាជិក​ម្នាក់​ក្នុង​ក្រុម​ BTS ។

ពាក្យ​ចចាម​អារ៉ាម​ស្នេហ៍​ទាំង​នេះ​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​កញ្ញា Nayeon បាន​លើក​មក​និយាយ​ពី​ក្រុម​ BTS ក្នុង​កម្មវិធី ‘2 O’Clock Date’ របស់ Ji Suk Jin។

អំឡុង​ពេលក្រុម TWICE បាន​​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​កាល​ពីថ្ងៃទី១១ ខែមេសា Nayeon បាន​លើក​មក​និយាយ​ពី​ទម្លាប់​អាក្រក់​ពេល​គេង​របស់​នាង​ និង​បាន​រៀប​រាប់​ថា​នាង​បាន​ច្រៀង​បទ “Fire” របស់​ក្រុម​ BTS ពេល​កំពុង​គេង​​។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​បាន​និយា​យ​ថា​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ដែល​កញ្ញា Nayeon បាន​លើក​មក​និយា​យ​ពី​ក្រុម​ BTS និង​បាន​អះ​អាង​ថា​នាង​បាន​លើក​មក​និយាយ​ពី​ក្រុម​នេះ​ញឹក​ញាប់​ណាស់​។

ការ​បញ្ចេញ​មតិ​ពីមុន​មួយ​ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដែរ​។ កាល​ពី​ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន​ កញ្ញា Nayeon បាន​លើក​ឡើង​ថា “ខ្ញុំ​បាន​ស្រក់​ឈាម ញើស​ និង​ទឹក​ភ្នែក​​” ខណៈ​កំពុង​ជជែក​ពី​ដំណើរ​ការ​ថត​បទ​ “Heart Shaker”។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​បាន​ស្រង់​សម្តី​របស់​នាង​នៅ​ត្រង់​នេះ​ទៅ​ភ្ជាប់​នឹង​ចម្រៀង​របស់​ក្រុម BTS ដែល​មាន​ចំណង​ជើង​ថា “ឈាម​ ញើស​ និង​ទឹក​ភ្នែក​”។

ដោយ​សារ​គិត​តែ​ពី​រឿង​ទាំង​នេះ ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​បាន​លើក​ឡើង​ថា “ក្នុង​បទ​សម្ភាសន៍​កាល​ពីមុន​ តើ​ Nayeon មិន​បាន​និយាយ​នាង​ស្រក់​ឈាម ញើស​ និង​ទឹក​ភ្នែកអញ្ចឹង​​ដែរ​ទេ​? នាង​ហាក់​ដូច​ជា​លើក​មក​និយា​យ​ពី​ក្រុម BTS ញឹក​ញាប់​ពេក​ហើយ​។

នាង​ប្រាក​ដ​ជា​​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​សមាជិក​ក្រុម​ BTS ម្នាក់​ហើយ​មើល​ទៅ​។ តើ​នាង​មិន​បាន​លើក​មក​និយាយ​ពី​ឈាម ញើស​ និង​ទឹក​ភ្នែក​ពី​មុនដែរ​​ទេ​? ឥឡូវ​នេះ​ នាង​លើក​មិន​និយាយ​ពី​បទ ‘Fire’របស់​ពួ​ក​គេ​វិញ​ម្តង”​ ។​

ទោះ​ជា​យ៉ាង​ណា អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ដទៃ​ទៀត​​យល់​ថា​ការ​ចោទ​ប្រកាន់​ពី​រឿងនាង​​មាន​ទំនាក់​ទំនង​ស្នេហា​នេះ​ស្តាប់​ទៅ​គួរ​ឱ្យ​អស់​សំណើច​ណាស់​។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ទាំង​នេះ​បាន​និយាយ​​ដូច្នេះ​ “វ៉ាវ​ បើ​អ្នក​ច្រៀង​ចម្រៀង​របស់​ក្រុម BTS ពេល​កំពុង​គេង​នោះ​មាន​ន័យ​ថា​អ្នក​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ពួក​គេ​ដែរ​ហើយ​អញ្ចឹង​​? អស់​សំណើច​ បញ្ឈប់​យល់​រឿង​ឆ្ងួតៗ​អញ្ចឹង​ទៅ​ សូម​គិត​ពី​នេះ​ឱ្យ​ហ្មត់​ចត់​បន្តិច​។ ឥឡូវ អ្នក​គាំទ្រ​ជា​ច្រើន​ឆ្ងួត​អស់​ហើយ​មើល​ទៅ​។ ពួក​គេ​យល់​ខុស​ពីអ្នក​សូម្បី​តែ​រឿង​តូច​មួយ​សោះ​។ តើ​អ្នក​គិត​ថា​ Nayeon ឆ្ងួត​ទៅ​និយាយ​រឿង​អញ្ចឹង​មែន​?? នាង​គ្រាន់​តែ​និយាយ​ពី​ទម្លាប់​ការ​គេង​របស់​នាង​ប៉ុណ្ណោះ​ ហើយ​ទាំង​អស់​គ្នា​កាត់​សេចក្តី​ទៅ​ជា​រឿង​អី​ផ្សេ​ង​ទៅ​ហើយ​។ អស់​សំណើច​​ណាស់​ នាង​គ្រាន់​តែ​ឆ្លើយ​សំណួរ​ទេ​ lol អ្នក​នឹង​ធ្វើ​បាប​នា​ង​។ ឈប់​បាន​ឈប់​ទៅ​..”៕

ប្រភព៖ allkpopkoreaboo

(Number Of Views: 2,074 times)