ទោះ​បី​ជា​ពេលបាន​​ដឹង​ពី​គោល​បំណង​ពិត​របស់​គាត់​ចង់​ធ្វើ​ជា​អ្វី​នៅ​ថ្ងៃ​អនាគត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទាំង​អស់ស្រងាក​ចិត្ត​​សឹង​ធ្លាក់​​ថ្លើម​បើព្រហ្ម​លិខិត​អនុញ្ញត​ឱ្យ​​គាត់​សម្រេច​ក្តី​ប្រាថ្នា​នោះ​មែន​​ បំណង​ប្រាថ្នាក្នុង​ក្តី​សុបិន​​របស់​កំលោះ V ក្រុម​ចម្រៀង BTS ចង់​ធ្វើ​ជា​អ្វី​ក្រៅ​ពី​តារា​ចម្រៀង​ពិត​ជា​ផ្ទុយ​គ្នាទាំង​ស្រុង​។

 

 

ការ​បង្ហោះ​រូប​ភាព​មួយ​កាល​ពី​ពេលថ្មីៗ​នេះ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​អន​ឡាញ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​នឹង​លក្ខណៈ​សម្បត្តិ​ដ៏ស្រទន់គួរ​ឱ្យ​ទាក់​ទាញ​​ និងពោរ​ពេញ​ដោយ​ភាព​​កក់​ក្តៅ​របស់ V ដែល​ជាញឹក​ញាយ​លាក់​កំបាំង​នៅ​ពីក្រោយ​ភាព​វ័យ​ឆ្លាត​​របស់​គាត់។

លក្ខណៈ​ទាំង​នេះ​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​លក្ខណៈ​ដ៏អស្ចារ្យ​នៅ​ខាង​ក្រៅ​របស់​គាត់​ V ជា​ញឹក​ញាប់​បង្ហាញ​ក្តី​ស្រឡាញ់ និង​ការ​ចូល​ចិត្ត​ចំពោះ​ក្មួយ​ប្រុស​ និង​ក្មួយ​ស្រី​ៗ សត្វ​ពាហ​នៈ​ និង​ឆ្កែ​របស់​គាត់​ឈ្មោះ Soonsim។

 

 

សូម្បី​​ចំណង់​ខាង​ចម្រៀង​របស់​គាត់​ក៏​ជា​ចង្វាក់​បែប​ស្រទន់​ដោយ​នេះ​ជា​ហេតុ​នាំ​ឱ្យ​​គាត់​ចូល​ចិត្ត​ចង្វាក់​ jazz  និង classics។

កំណត់​ត្រា​របស់​​គាត់​បង្ហាញ​ថា​គាត់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ពី​សកម្ម​ភាព​សិល្បៈ​ផ្ទាល់​ខ្លួន និង​មហិច្ឆិតា​របស់​គាត់​។

 

 

ប៉ុន្តែ​ជឿ​ឬអត់​ កំលោះ V ដ៏​សង្ហា​រូប​នេះ​ដើម​ឡើយ​មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​ចំការ​ម្នាក់ប៉ុណ្ណោះ​​!

សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​ V អាច​សម្រេច​គោល​បំណង​របស់​គាត់​នេះ​។ ចុះ​ប្រិយ​មិត្ត​វិញ​ព្រម​ឱ្យ​គាត់​ធ្វើ​ជា​មនុស្ស​សាមញ្ញ​អញ្ចឹង​អត់​?

 

 

ប្រភព៖ koreaboo

(Number Of Views: 5,029 times)