បទ​ “Face Yourself” របស់​ក្រុម​ចម្រៀង​ប្រុស​ BTS ជាប់​ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ Billboard 200 ក្រោយ​បាន​ចេញ​ក៏​ដូច​ជា​ក្នុង​តារា​ង​ចំណាត់​ចម្រៀង​ផ្សេងៗ​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក​។

អាល់​ប៊ុម​ជប៉ុន​របស់​ក្រុម BTS ដែល​មាន​ចំណង​ជើង​ថា “Face Yourself” បាន​​ជាប់​លេខ​ ៤៣ ក្នុ​ងតារាង​ Billboard 200 ​ដោយ​អាល់​ប៊ុម​ចំនួន ១២ ០០០ ដុំ​ត្រូវ​បាន​លក់​អស់​កាល​ពី​សប្តាហ៍​មុន​។

អាល់​ប៊ុម​ចំនួន ៤០០០ ដុំដែល​បាន​លក់​អស់​គឺ​ជាអាល់​ប៊ុម​​លក្ខណៈ​ប្រពៃ​ណី​ដោយ​នាំ​ឱ្យ​ពួក​គេ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤១ ក្នុង​តារាង​ចំណាត់​ថ្នាក់​​កំពូល​អាល់​ប៊ុមលក់ដាច់​​របស់​Billboard។ ក្រុម​ BTS បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ពួក​គេ​ក្នុង​នាម​ជា​ក្រុម​ចម្រៀង​កូរ៉េ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ច្រើន​បំផុត​ក្នុង​តារាង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​របស់​សហរដ្ឋ​អាមេរិក​។

អាល់​ប៊ុម​របស់​ពួក​គេ​ចំនួន ៦ បាន​ជាប់​ក្នុ​ង​តារាង​ចំណាត់​ថ្នាក់អាល់​ប៊ុម​​​តាម​ពី​ក្រោយ​ដោយ​ក្រុម G-Dragon ដែល​មាន​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ចំនួន ៣។ អាល់​ប៊ុម​ពីរ​ម្នាក់​របស់​ក្រុម EXO ​និង​ក្រុម​ BIGBANG ក៏​បាន​ជាប់​ក្នុង​តារាង​នេះ​ដែរ​។ ​

Tamar Herman ដែល​ជា​អ្នក​និពន្ធ​សារ​ព័ត៌មាន​ពី​វិស័យ​សិល្បៈ​កូរ៉េ​សម្រាប់​ Billboard បាន​បញ្ចេញ​មតិ​ដូច្នេះ​​ “វា​គឺជា​រឿង​ដ៏កម្រ​មួយ​ដែល​ឃើញ​ចម្រៀង​ជា​ភាសា​ជប៉ុន​ពី​តារា​ចម្រៀង​កូរ៉េ​ជាប់ក្នុងតារាង​​​ចំណាត់​ថ្នាក់​ចម្រៀង​របស់​សហរដ្ឋ​អាមេរិក​”។

 

 

មាន​តែ​អាល់​ប៊ុ​ម​ជប៉ុន​ ២ ផ្សេង​ទៀត​ប៉ុណ្ណោះ​ដែល​ធ្លាប់​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​តារាង​ Billboard 200 នេះ​ដែរ​។

 

 

“Sukiyaki និង​ចម្រៀង​ជប៉ុន​ដ៏ល្បីមួយ​ទៀត” ​និពន្ធ​ដោយតារា​ចម្រៀង​  Kyu Sakamoto បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១៤ ក្នុង​ឆ្នាំ​១៩៦៣ និង​បទ​ “Metal Resistance” របស់​ក្រុម BABYMETAL បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣៩ ក្នុង​ឆ្នាំ២០១៦។

“Face Yourself” ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តារាង​ចំណត់​ថ្នាក់​អាល់​ប៊ុម​ពិភព​លោក Billboard ដោយ​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​តារា​កូរ៉េ​ដែល​មាន​អាល់ប៊ុម​ជាប់​នៅ​កំពូល​តារាង​ច្រើន​ជាង​គេ​។​

នេះ​គឺជា​លើក​ទី៥ ហើយ​ ដែល​ពួក​គេ​បាន​ជាប់​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ពិភព​លោក​របស់ Billboard។ ក្រុម B.A.P, GOT7 និង​ Red Velvet តាម​ពី​ក្រោយ​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ជាមួយ​នឹង​អាល់​ប៊ុម​ចំនួន ៤។

លើស​ពី​នេះ​ តារា​ង​ចំណាត់​ថ្នាក់​ចម្រៀង Social 50 ក៏​ត្រូវ​បាន​គ្រប់គ្រង​​ដោយ​ក្រុម​ចម្រៀង BTS ទាំង​ស្រុង​ និង​ក្រុម​ចម្រៀង​កូរ៉េ​ដទៃ​ទៀត​។

ក្រុម​ចម្រៀង BTS បន្ត​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ជំុ​វិញ​ពិភព​លោក​ខណៈ​ដែល​ពួក​គេ​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​ក្នុង​តារាង​មួយ​ចំនួន​នៅ​ជុំ​វិញ​ពិភព​លោក​!

ប្រភព៖ koreaboo

(Number Of Views: 706 times)