កាល​ពី​ថ្ងៃទី៨ ខែមេសា ក្រុម​ចម្រៀង BTS បាន​ចំណាយ​ពេល​ជាមួយ​នឹង​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ពួក​គេ​នៅ​ព្រឹត្តិការណ៍​ចុះ​ហត្ថលេខា​ឱ្យ​អ្នក​គាំទ្រ​សម្រាប់​ក្រុម​ហ៊ុន​ឌីហ្សាញ​ ‘Puma’។ កំលោះ​ទាំ​ងនេះ​បាន​បង្ហាញ​ខ្លួន​លម្អ​ខ្លួន​ដោយ​ម៉ូតដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​​របស់ ‘Puma’។ ចំណុច​ដ៏គួរ​ឱ្យ​ទាក់​ទាញ​បំផុត​នោះ​គឺ​ស្តាយ​សក់​របស់​សមាជិក​នីមួយៗ​។ កំលោះ​ៗ​ក្នុង​ក្រុម BTS ឈប់​លែង​ស្តាយ​សក់​ពណ៌​ និង​បាន​លាប​ពណ៌សក់​ជា​ពណ៌​ខ្មៅ​ទាំង​អស់​ដោយ​បង្ហាញ​ពី​ភាព​ស្ងៀម​ស្ងាត់របស់​ពួក​គេ​​។ អ្នក​គាំទ្រ​ពេញ​ចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​រូប​រាង​របស់​ពួក​គេ​ដោយ​បញ្ចេញ​មតិ​ដូច្នេះ​ “សូម​វិល​វិញ​ជាមួយ​នឹង​ស្តាយ​សក់​ពណ៌ខ្មៅ​អញ្ចឹង។ ពួក​គេ​មើល​ទៅ​សង្ហាណាស់​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ស្តាយ​បែប​នេះ​​”។ ចុះ​ប្រិយ​មិត្ត​វិញ​ពេញ​ចិត្ត​នឹង​ស្តាយ​សក់​ពណ៌ខ្មៅ​របស់​កំលោះៗ​ទាំង​នេះ​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 863 times)