កញ្ញា Joy មិន​អាច​ទៅ​ចូល​រួម​កម្មវិធី​ប្រគំតន្ត្រី​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ហើយ​ដំណឹង​នេះ​​បង្ក​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន​។

កាល​ពី​ថ្ងៃទី៣០ ខែមីនា ផលិតកម្ម SM Entertainment​ បាន​ប្រកាស​ថា​ Joy មិន​អាច​ទៅ​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​នា​ពេល​ខាង​មុខ​នៅ Pyongyang ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​ចម្រៀង​ Red  Velvet ដទៃ​ទៀត​ដូច​បាន​ប្រកាស​ប្រាប់​ពីដំបូង​ឡើយ​ដោយសារ​វា​ជាន់​គ្នា​នឹង​កាលវិភាគ​មួយ​ទៀត​របស់​នាង​ដោយ​នាង​ត្រូវ​ថត​ភាព​យន្ត​ភាគ​រឿង ‘Great Temptation’។

អវត្ត​មាន​របស់​ស្រី​ស្រស់​ Joy ត្រូ​វបាន​ប្រកាស​ឱ្យ​ដឹង​មួយ​ថ្ងៃ​មុន​ព្រឹត្តិការណ៍​នេះ។ លើស​ពី​នេះ រដ្ឋាភិបាល​ និង​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​បាន​និយាយ​ថា​ពួក​គេ​អត់​បាន​ដឹង​ពី​អវត្តមាន​របស់​ Joy សោះ​ដោយ​ទើប​ដឹង​បន្ទាប់​ពី​បាន​ឃើញ​ព័ត៌មាន​ផ្សាយ​តាម​គេហ​ទំព័រ​សារ​ព័ត៌មាន​មួយ​ចំនួន​ និង​ថា​ផលិ​តកម្ម​ SM Entertainment មិន​បាន​ផ្តល់​ដំណឹង​នេះ​ឱ្យ​ពួក​គេ​បាន​ដឹង​មុន​ដោយ​សមរម្យ​ឡើយ​។ អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​​ច្រើន​កំពុង​រិះ​គន់​ Joy និង​ភ្នាក់​ងារ​របស់​នាង​ចំពោះ​ការ​គ្រប់​គ្រង​អន់​ ជាពិសេស​ដោយ​ព្រោះ​នេះ​គឺជា​ព្រឹត្តិការណ៍ថ្មី​​ដ៏​សំខាន់​មួយ៕

ប្រភព៖ allkpop

(Number Of Views: 1,325 times)