ក្រុម​ចម្រៀង​ BTS ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខភាព​សម្រាប់តារាង​ ​’TIME 100: បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ឆ្នំា២០១៨​។ រាល់​ឆ្នាំ​ ទស្សនា​វដ្តី TIME Magazine ផ្តល់​កិត្តិ​យស​ដល់​បុគ្គល​ដែល​មាន​សារ​សំខាន់​បំផុត​ក្នុង​វិស័យ​កម្សាន្ត នយោបាយ​ ជំនួញ​ និង​បរិ​បទ​ជា​ច្រើន​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក​ក្នុង​តារាង​​  ‘TIME 100’។ ក្រុម​ចម្រៀង​កូរ៉េ​ BTS ដែល​ទទួល​បាន​ជោគ​ជ័យ​គ្រប់​ទិស​ទី​ និង​ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិ​សាស្ត្រ​គឺជា​បេក្ខ​ភាព​ប្រជែង​យក​ពាន​ជាមួយ​នឹង​បុគ្គល​ល្បីៗ​ដទៃ​ទៀត​រួម​មាន Beyonce ប្រធានធិប​តី​អាមេរិក​លោក Donald Trump ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae In អតីត​ប្រធានាធិប​តី​អាមេរិក​លោក Barack Obama អគ្គនាយក​ក្រុម​ហ៊ុន​ហ្វេស​ប៊ុកលោក Mark Zuckerberg និង​ Susan Wojcicki។

ការ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​នេះ​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨ ខែមីនា និង​បញ្ចប់​នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៨​។ អ្នក​ទទួល​បាន​ពាន​ទាំង​អស់​នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​ថ្ងៃទី១៩ ខែមេសា។ ប្រិយ​មិត្ត​​អាច​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​គេហ​ទំព័រ​ទស្សនា​វដ្តី TIME Magazine បាន​ដែរ​ដោយ​ចុច​លើ​អក្សរ​ពណ៌ខៀវ​នៅ​ខាង​ស្តាំ​ បោះ​ឆ្នោត​ ។ ​បច្ចុប្បន្ន​ក្រ្ម​ម​ចម្រៀង BTS កំពុង​តែ​នាំ​មុ​ខ​គេ​៖

ប្រភព៖ allkpopsoompi

(Number Of Views: 3,186 times)