ក្រុម​ចម្រៀង​ស្រី Girl’s Day កំពុង​រៀប​ចំខ្លួន​សម្រាប់​ការ​វិល​វិញ​ហើ​យ​បើ​តាម​សម្តី​របស់ Yura​។ ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេលថ្មីៗ​នេះ ស្រី​ស្រស់ Yura​ បាន​បង្ហើបប្រាប់​ថា “យើង​បាន​ផ្សព្វ​ផ្សាយ​ចម្រៀង​ក្នុង​នាម​ជា​ក្រុម Girl’s Day កាល​ពីខែមីនា។ បច្ចុប្បន្ន​ យើង​កំពុង​សម្រាក​ ប៉ុន្តែ​យើង​គ្រោង​នឹង​ចេញ​អាល់​ប៊ុម​មួយ​ក្នុង​ឆ្នាំ​នេះ​”។  នាង​បាន​និយាយ​បន្ថែម​ថា​កន្លង​ទៅ​សមា​ជិក​នីមួយៗ​បាន​ជជែក​គ្នា​ពី​ការ​ជួប​គ្នា​ជា​ក្រុម​ធំ​ម្តង​ទៀត​ដោយ​ថា​ “សមាជិ​ក​ទាំង​អស់​បាន​សម្រេច​ចិត្ត​​នឹង​ធ្វើ​ការ​ផ្សាព្វ​ផ្សាយ​ចម្រៀង​របស់​ Girl’s Day ​ក្នុង​ឆ្នាំ​នេះ​។ ខ្ញុំ​ផ្ទាល់​ចង់​ផ្សាយ​​ចម្រៀង​នៅ​រដូវ​ក្តៅ​​ ប៉ុន្តែ​សមាជិក​ដទៃ​ទៀត​ចង់​ផ្សព្វ​ផ្សាយ​ចម្រៀង​នៅ​រដូវ​រងា ឬរដូវ​ស្លឹក​ឈើ​ជ្រុះ​វិញ​។ ហាក់​ដូច​ជា​ពួក​យើង​នឹង​មាន​ការ​ប្រជុំ​ជាមួយ​នឹង​ភ្នាក់​ងារ​របស់ពួក​យើង​ពី​បទ​ចម្រៀង​ថ្មីទាំង​នេះ​សន្សឹមៗ”។

ឆ្លើយ​តបទៅ​នឹង​សំណួរ​សួរ​ថា​អ្នក​យល់​យ៉ាង​ម៉េច​ដែរ​តើ​ក្រុម Girl’s Day នឹង​នៅ​បាន​យូរ​រហូត​ដែរ​ទេ​ Yura បាន​បញ្ចេញ​មតិ​ថា “ខ្ញុំ​គិត​យើង​នឹង​ជាមួយ​គ្នា​រហូត​។ យើង​បាន​និយាយ​រឿង​នេះ​ជាមួយ​គ្នា​អស់​ហើយ​។ បើ​ទោះ​ជា​សមាជិក​ម្នាក់​អាច​នឹង​ចាក​ចេញ​ទៅ​រក​ទ្រនំ​មួយ​ទៀត​ ខ្ញុំ​គិត​ថា​ក្រុម​ចម្រៀង  Girl’s Day នៅ​តែ​នៅ​មាន​ជានិច្ច​។ បើសិន​ក្រុម​ចម្រៀង​នេះ​​រម្សាយ​នៅ​ថ្ងៃ​ណាមួយ​ ហើយ​សមាជិ​ក​ទាំង​អស់​រៀប​ការ​ ហើយ​មាន​កូន​ ខ្ញុំ​គិត​យើង​នៅ​តែ​ជិត​ស្និទ្ធ​។ ខ្ញុំ​គិត​យើង​នឹង​បន្ត​ទំនាក់​ទំនង​គ្នា​រហូត​”។ សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​បន្ថែម​ពី​ក្រុម Girl’s Day  និង​ស្រី​ស្រស់ Yura!

ប្រភព៖ allkpop

(Number Of Views: 331 times)