តារា​សម្តែង​ស្រី Nam Ji Hyun និង​តារា​ចម្រៀង​ប្រុស D.O. សមាជិក​ក្រុម​ចម្រៀង EXO បាន​ចាប់​គូ​គ្នា​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​ថ្មី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ tvN។ កាល​ពី​ថ្ងៃទី២១ ខែមីនា អ្នក​តំណាង​ម្នាក់​ពី​ទូរទស្សន៍ tvN បាន​បញ្ជាក់​ប្រាប់​ MyDaily ថា “Nam Ji Hyun, Do Kyung Soo, Jo Sung Ha ​និង​ Kim Seon Ho នឹង​បង្ហាញ​ខ្លួន​ក្នុង​ភាព​យន្ត​រឿង ‘100-Day Husband’។ ពួក​គេ​បាន​ចាប់​ផ្តើមអាន​បារ៉ូល​​នៅ​ថ្ងៃទី២១។

‘100-Day Husband’ និយាយ​ពី​រាជបុត្រ​ដ៏​ល្អ​ម្នាក់​ឈ្មោះ Lee Yool និងនារី​វ័យ​ឆ្លាត​ពូកែ​វោហា​រម្នាក់​ឈ្មោះ Hong Shim ដែល​គ្រប់​គ្រង​ភ្នាក់​ងារ​សើុបអង្កេត​ដំបូង​នៅរជ្ជកាល​​របស់ Joseon។នេះ​គឺជា​ការ​សម្តែង​ជា​តួឯក​ប្រុស​ដំបូង​របស់​កំលោះ D.O. ក្នុង​ភាព​យន្ត​ភាគ​។ ថ្ងៃចាក់​បញ្ចាំង​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ប្រាប់​នៅ​ឡើយ​។ សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​បន្ថែម​អំពី​ភាពយន្ត​នេះ​៕

ប្រភព៖ allkpopsoompi

(Number Of Views: 353 times)