ក្រុមចម្រៀង BIGBANG ទើប​តែ​ចេញ​ចម្រៀង​ដែល​បាន​ថត​ទុក​ជា​មុន​របស់​ពួក​គេ​ដែល​មានចំណង​ជើង​ថា “Flower Road” ដោយ​ត្រូវ​បាន​ផលិត​ជា​ការ​ផ្តល់​កិត្តិ​យស​ដល់​សមាជិក​ ៤ រូប​ដែល​ចូល​បំពេញ​កាតព្វកិច្ច​យោធា​។ វា​នឹង​ជា​ចម្រៀង​ចុង​ក្រោយ​របស់​ក្រុម​នេះ​ ខណៈ​ G-Dragon, Taeyang, T.O.P និង​ Daesung  បាន​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ជា​ផ្លូវ​ការ​ ហើយ​ចំណែកឯ Seungri នឹង​ចូល​បំពេញ​កាតព្វ​យោធា​ដែរ​ក្នុង​ឆ្នាំ​នេះ ឬ​នៅ​ឆ្នាំ​ក្រោយ​។

ផលិតក​ម្ម YG Entertainment បាន​ប្រកាស​ថា​បទ​ចម្រៀង​នេះ​ផ្ទុក​នូវ​អត្ថន័យ​ដ៏ពិសេស​រវាង​សមាជិក​នីមួយ​ៗ​ និង​អ្នក​គាំទ្រ​ជា​​ច្រើន​របស់ពួក​គេ​ ពី​ព្រោះពួក​គេ​បាន​ថត​វា​ខណៈ​ជាប់​មាន​នាទី​ចូល​បំពេញ​កាតព្វ​យោធា​ក្នុង​អារម្មណ៍។

“បទ​ចម្រៀង​នេះ​ត្រូវ​បាន​ថត​អំឡុង​ពេល​អាល់ប៊ុម​ចុង​ក្រោយ​របស់​ក្រុម​នេះ​ដែល​មាន​ចំណ​ងជើងថា “MADE” និង​ត្រូវ​បាន​ផលិត​ខណៈ​ពួក​គេ​ជាប់​មាន​នាទី​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ក្នុង​អារម្មណ៍​ទៀត​ផង​។ បទ​នេះ​ចេញ​នៅ​ថ្ងៃទី១៣ ខែមីនា ក្រោយ​ពី​ Taeyang និង​ Daesung ចូល​បំពេញ​កាតព្វ​កិច្ចយោធា​”។ 

ផលិតកម្ម​ YG Entertainment

នេះគឺជា​កាដូ​ដ៏ពិសេស​របស់​ក្រុម​ BIGBANG សម្រាប់​អ្នក​គាំទ្រ​របស់​ពួក​គេ​ទាំង​អស់​។ តោះ​ប្រិយ​មិត្ត​ចុច​មើល​វីដេអូចម្រៀង​នៅ​ខាង​លើ​​!

ប្រភព៖ koreaboosoompi

(Number Of Views: 347 times)