Song Hye Kyo និង​ Song Joong Ki បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧​។

គូស្នេហ៍​ត្រកូល​ Song-Song ដូច​គ្នា​នេះ​បាន​រៀប​ចំ​អាពាហ៍​ពិពាហ៍​យ៉ាង​ស្រស់​ស្អាត​មួយ​ដោយ​មាន​វត្ត​មាន​ភ្ញៀវ​ជា​តារា​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ដែល​បាន​មក​ចូល​រួម​ក្នុងពិធី​មង្គល​ការ​របស់​ពួក​គេ​ដើម្បី​អបអរ​សារទ​រ​អ្នក​ទាំង​ពីរ​។

អ្នក​ទាំង​ពីរ​គឺជា​តារា​ដែល​គេ​និយម​ជ្រើ​ស​រើស​ឱ្យ​សម្តែង​ក្នុង​រឿង​ផ្សេងៗ។​ Song Hye Kyo និង​ Song Joong Ki បាន​បង្ហាញ​ខ្លួន​សម្តែង​ក្នុងភាព​យន្ត​កូរ៉េ​ជា​ច្រើន​ដោយ​ថែម​ទាំង​ហ៊ាន​ថត​ឈុត​ថើប​មាត់​គ្នា​មួយ​ចំនួន​នៅ​កាល​​នោះ​។

ក្នុង​រឿង Five Senses of Eros លោក Song Joong Ki បាន​ថើប​មាត់​តារា​សម្តែង​ស្រី Clara។

ក្នុង​រឿង Triple លោក Song Joong Ki បាន​ថើប​មាត់​ភរិយា​របស់​ Taeyang តារា​សម្តែង​ស្រី Min Hyo Rin។

 

 

ការ​ថើប​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “Watermelon Kiss”។

ក្នុង​រឿង The Innocent Man លោក Song Joong Ki បាន​ថត​ឈុត​ថើប​មាត់​គ្នា​ជាមួយ​នឹង​តារា​សម្តែង​ស្រី Moon Chae Won និង​ Park Si Yeon ។

 

 

ប្រជា​ប្រិយ​ភាព​របស់​ Song Joong Ki កើន​ខ្លាំង​ពេល​សម្តែង​ក្នុង​រឿង The Innocent Man។

ឥឡូវ​នេះ​ បន្ទាប់​ពី​ឃើញ​ឈុត​ថើប​មាត់​គ្នា​មួយ​ចំនួន​រវាង​ប្តី​របស់​ខ្លួន​ និង​តារា​សម្តែង​ស្រី​ផ្សេង​ទៀត​ប្រហែល​ជា​ Song Hye Kyo មិន​ស្រួល​ក្នុង​អារម្មណ៍​ទេ​មើល​ទៅ​ ប៉ុន្តែ​ Song Hye Kyo ក៏​ធ្លាប់​បាន​ថត​ឈុត​ថើប​មាត់​គ្នា​មួយ​ចំនួន​ក្នុង​ភាព​យន្ត​ល្បីៗ​មួយ​ចំនួន​ដែរ​។

ក្នុង​រឿង Full House ស្រី​ស្រស់ Song Hye Kyo បាន​ថើប​មាត់​តារា​សម្តែង​ និងជា​​តារា​ចម្រៀង​ Rain ។ ឈុត​ថើប​មាត់​គ្នា​នេះ​មាន​រយៈ​ពេល ៣០ វិនាទី!

ក្នុង​រឿង All In លោក Lee Byung Hun និង​ Song Hye Kyo បាន​ថើប​មាត់​គ្នា​។

 

 

ពេល​ថើប​គ្នា​ជិត​ចប់​ Song Hye Kyo លើកកែង​​ស្បែក​ជើង​ឡើង​ ជា​ឈុត​ថើប​មាត់​គ្នា​បែប​សិស្ស​សាលា​នៅ​សម័យ​ដើម​។​

ក្នុង​រឿង Worlds Within ស្រី​ស្រស់ Song Hye Kyo បាន​ថើប​មាត់​តារា​សម្តែង​ប្រុស​ Hyun Bin។

 

 

ភាព​យន្ត​នេះ​មាន​ឈុត​ថើប​មាត់​គ្នា​ចម្លែកៗ​មួយ​ចំនួន​។ អ្នក​គាំទ្រ​ពេញ​ចិត្ត​នឹង​រឿង​ស្នេហ៍​បែប​នេះ​។

ក្នុង​រឿង That Winter ,the Wind Blows ស្រី​ស្រស់ Song Hye Kyo បាន​ពញ្ញាក់​អារម្មណ៍ទស្សនិក​ជន​ជា​ច្រើន​ដោយ​សម្តែង​ជា​តួ​នារី​ងងឹត​ភ្នែក​ម្នាក់​។ នាង​ក៏បាន​សម្តែង​ឈុត​ថើប​មាត់​គ្នា​ជាមួយ​នឹង​តារា​សម្តែង​ប្រុស​ Jo In Sung ដែរ​។

 

 

វា​គឺជា​ឈុត​ថើប​មាត់​គ្នា​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិ​នៃ​ភាព​យន្ត​ភាគ​របស់​កូរ៉េ​ខាង​ត្បូង​!

ប៉ុន្តែ​តាម​ពិត​ទៅ​ ឈុត​ថើប​មាត់​គ្នា​ដ៏​ល្អ​បំផុត​របស់​ពួក​គេ​គឺ​នៅ​ខាង​ក្រោម​ទៅ​វិញ​​ទេ​៖

និង​ឈុត​មួយ​នេះ​៖

 

 

ប្រភព៖ koreaboo

(Number Of Views: 827 times)