Daesung គឺជា​សមាជិក​ទី៤ របស់​ក្រុម BIGBANG ដែល​ទើប​ចូល​បំពេញ​នាទី​ជា​កាតព្វ​កិច្ច​យោធា​របស់​គាត់​។ នៅ​ថ្ងៃទី១៣ ខែមីនា នៅ​ប្រមាណ​ជា​ ១៖៤០ នាទី​រសៀល​ម៉ោង​នៅ​កូរ៉េ​Daesung បាន​ចូល​បំពេញ​កាតព្វ​យោធា​នៅ​បន្ទាយ​កែន​កង​ទ័ព​ទី ២៧ ឈ្មោះ 27th Infantry Division ដែល​ស្ថិត​ក្នុង​តំបន់ Hwacheon ខេត្ត​ Gangwon ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ប្រមូល​គ្នា​នៅ​កន្លែង​នោះ​ដើម្បីជូន​ដំណើរ​គាត់​។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​គាត់​បង្ហាញ​ខ្លួន​ដោយ​កាត់​សក់​ម៉ូត​ពេអឹម​លើក​ដំបូង​ Daesung បាន​ឈរ​នៅ​ខាង​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​ និង​រា​ដៃ​លា​ដោយ​និយាយ​ថា “ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់គ្នា​។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​”។

ប៉ុន្មាន​ម៉ោង​មុន​គាត់​​ចូល​បំពេញ​យោធា Yang Hyun Suk បាន​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់ Daesung ក្នុង​គណនី​បណ្តាញ​សង្គម​អ៊ីន​ស្តា​ក្រាម​ផ្ទាល់​ខ្លួន​របស់​គាត់​ដោយ​ដាក់​ចំណង​ជើង​ថា “Daesung ការ​ហៅ​ទូរសព្ទ​លើក​ចុង​ក្រោយ​របស់​យើង​។ គាត់​បាន​ទទូច​ចង់​ទៅ​ម្នាក់​ឯង​។ ត្រឡប់​មក​វិញ​ដោយ​មាន​សុខ​ភាព​ល្អ”។

ក្រោយ​ពី​ទទួល​ការ​ហ្វឹក​ហាត់ជា​មូល​ដ្ឋាន​​រយៈ​ពេល ៥ សប្តាហ៍ Daesung នឹង​បន្ត​បំពេញ​នាទី​មួយ​តាម​ការ​ចំណាត់​ការ​ជា​ផ្លូវការ​របស់​គាត់​។ តារា​ចម្រៀង​រូប​នេះ​នឹង​បញ្ចប់​នាទី​បំពេញ​កាតព្វ​កិច្ច​យោធា​នេះ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៩​។

ដោយ​អវត្ត​មាន​សមាជិក​ដល់​ទៅ ៤ នាក់​ក្នុង​ក្រុម​ចម្រៀង BIGBANG ដោយ​ឥឡូវ​នេះ​ពួក​គេ​កំពុង​បំពេញ​កាតព្វកិច្ច​​យោធា​ ក្រុម​នេះ​នឹង​ផ្អាក​សកម្ម​ភាព​របស់​ខ្លួន​មួយរយៈ​ធំ​។ រី​ឯ សមាជិក​ពៅ Seungri នឹង​ផ្តោត​លើ​បទ​ចម្រៀង​ទោល​មួយ​ចំនួន​របស់​គាត់​។

បទ​ចម្រៀង​ដែលមិន​​ធ្លាប់​បាន​ចេញ​ឱ្យ​ស្តាប់​របស់​ក្រុម​ BIGBANG ដែល​មាន​ចំណង​ជើង​ថា “Flower Road” នឹង​ចេញ​នៅ​ថ្ងៃ​នេះ​វេលា​ម៉ោង ៦ ល្ងាច​ម៉ោង​នៅ​កូរ៉េ​។ យើង​សូម​ជូន​ពរ​ឱ្យ Daesung បំពេញ​កាតព្វ​កិច្ច​យោធា​បាន​ល្អ​ប្រកប​ដោយ​សុវត្ថិភាព​!

ប្រភព៖ soompi

(Number Of Views: 254 times)