យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ឱ្យ​ដឹង​ថា កុង​ត្រា​ផ្តាច់​មុខ​របស់​តារា​សម្តែង​ Lee Jong Suk ជាមួយ​នឹង​ផលិតកម្ម YG Entertainment នឹង​ផុត​កំណត់​នៅ​ដើម​ខែឧសភា នា​ពេល​ខាង​មុខ​។ លោក Lee Jong Suk បាន​ប្រកាស​ពី​កុង​ត្រារបស់​គាត់​ជាមួយ​នឹង​ភ្នាក់​ងារ​នេះ​កាល​ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៦​។ ក្រោយ​បាន​ឋិត​ក្រោម​ទ្រនំ​របស់​ក្រុម​ហ៊ុន​នេះ​រយៈ​ពេល ២ ឆ្នាំ​ កិច្ច​ព្រម​ព្រៀង​របស់​ភាគី​ទាំង​សង​ខាង​ជិត​បញ្ចប់​ហើយ​។

ផលិត​កម្ម YG Entertainment បាន​និយាយ​ថា​ យើង​មិន​ទាន់​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ម៉េច​ពាក់​ព័ន្ធ​នឹង​កុង​ត្រា​ផ្តាច់​មុខ​របស់​តារា​សម្តែង​ Lee Jong Suk នឹង​ក្រុម​ហ៊ុន​របស់​យើង​នៅ​ឡើយ​។

“យើង​មិន​ទាន់​សម្រេច​នៅ​ឡើយ​ពី​កុង​ត្រា​របស់​គាត់​ជាមួយ​នឹង​យើង​។ កន្លង​ទៅ​ យើង​មិន​ទាន់​បាន​រៀប​ចំ​អ្វី​នៅ​ឡើយ​”។

— YG Entertainment

ទោះ​ជា​យ៉ាង​ណា ប្រភព​ព័ត៌មាន​ផ្សេងៗ​បាន​និយាយ​ថា ភ្នាក់​ងារ​ជា​ច្រើន​បាន​ទូរសព្ទ​ទៅ Lee Jong Suk ។ ដោយ​កុង​ត្រា​របស់​គាត់​ជាមួយ​នឹង​ក្រុម​ហ៊ុន​ចាស់​ជិត​ផុត​កំណត់ ប្រភព​ពី​អ្នក​ក្នុង​សិល្បៈ​មួយ​ចំនួន​ជឿថា​គាត់​នឹង​ក្លាយ​ជា​បុគ្គល​ឯក​រាជ្យ​​ និង​អាច​ស្វែង​រក​ទ្រនំ​ដទៃ​ទៀត​បាន​។

ចាប់​ពី​ឥឡូវ​នេះ​ទៅ លោក Lee Jong Suk នឹង​ផ្តោត​លើ​ភាព​យន្ត​ភាគ​ចាក់​បញ្ចាំង​នា​ពេល​ខាង​មុខ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា Hymn Of Death ដែល​នឹង​ដឹក​នាំ​រឿង​ដោយផលិតករ​ដដែល​ដែល​ផលិត​ភាព​យន្ត​ភាគ​ពី​មុន​របស់​គាត់​ដែល​មាន​ចំណង​ជើ​ងថា While You Were Sleeping ៕

ប្រភព៖ koreaboosoompi

(Number Of Views: 434 times)