ក្រុម GOT7 ឈរ​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ iTunes ជាមួយ​នឹង​អាល់​ប៊ុម​ ‘Eyes On You’ ។ កំលោះ​ទាំង​នេះ​បាន​ចេញ​អាល់​ប៊ុម​តូច​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើ​ងថា ‘Eyes On You’ កាល​ពី​ថ្ងៃទី១២ ខែមីនា ហើយ​អាល់​ប៊ុម​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​ Hanteo នៅ​ថ្ងៃ​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចម្រៀងបទ “Look” ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀងអន​ឡាញ​មួយ​ចំនួន​ទៀត​ដូច​ជា​ Mnet, Naver Music និង​ Soribada។

អាល់​ប៊ុម​នេះ​ក៏បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ iTunes ក្នុង​បណ្តា​ប្រទេស​ចំនួន ២០ ដូច​ជា​  Brazil, Hong Kong និង​ New Zealand។ សូម​ចូល​រួម​អបអរ​ក្រុម GOT7!

ប្រភព៖ allkpop

(Number Of Views: 824 times)