តារា​ចម្រៀង G-Dragon បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រំជួល​ចិត្ត​នឹង​សំបុត្រ​សរសេរ​ដោយ​ដៃ​ដែល​គាត់​បានជួយ​​សរសេរ​ដើម្បី​ផ្ញើ​ឱ្យ​ឪពុក​ម្តាយ​ពល​ទ័ព​ក្នុង​បន្ទាយ​ពីរ​ម្នាក់។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ម្នាក់​បាន​បង្ហោះ​រូប​​សំបុត្រ​នេះ​ដោយ​លើក​ឡើង​ថា​សំបុត្រ​នេះ​នៅ​ជាមួួយ​ស្រោម​សំបុត្រ​មួយ​របស់​បង​ប្រុស​របស់​នាង​។ ក្នុង​ខ្លឹម​សារ​សំបុត្រ​នេះ លោក G-Dragon បាន​បញ្ជាក់​ប្រាប់​ឪពុក​ម្តាយ​របស់​ពល​ទ័ព​ម្នាក់​នេះទៀត​ថា​កូន​របស់​ពួក​គេ​មាន​សុខ​ទុក្ខ​ជា​ធម្មតា​ និង​ជូន​ពរ​ឱ្យ​ពួក​គមាន​សុខ​ភាព​ល្អ​។

“ម៉ាក់​ប៉ា​ជា​ទី​ស្រឡាញ់ (ឈ្មោះ) ចុះ​សម្រុង​ជាមួយ​នឹង​កង​ទ័ព​ដទៃ​ទៀត​ និង​បាន​សុខ​សប្បាយ​ធម្ម​តា​ និង​នៅ​តែ​មាន​សុខ​ភាព​ល្អ​ ! សូម​ទុក​ចិត្ត​កូន​ប្រុស​របស់​អ្នក​ និង​រង់​ចាំ​គាត់​! អ្នក​នឹង​បាន​ជួប​គាត់​ក្នុង​ពេល​ឆាប់ៗ​ ! សួស្តី​ឆ្នាំ​ថ្មី និង​សូម​ជូន​ពរ​ឱ្យ​លោក​ទាំង​ពីរ​មាន​សុខភាព​ល្អ​!”។

— G-Dragon

ក្នុង​សំបុត្រ​ដែល​ផ្ញើ​ឱ្យ​ឪពុក​ម្តាយ​របស់​កង​ទ័ព​ម្នាក់​ទៀត​ តារា​ចម្រៀង​រូប​នេះ​បាន​ផ្ញើ​សារ​អម​នឹង​ហត្ថលេខា​របស់​គាត់​។

“ជូន​ចំពោះ​លោក​ឪពុក​ និង​អ្នក​ម្តាយ​ កូន​ប្រុស​របស់​លោក​ទាំង​ពីរ​សម្រប​ខ្លួន​បាន​ល្អ​ជាមួយ​នឹង​កង​ទ័ព​ដទៃ​ទៀត​ សូម​កុំ​បារម្ភ​អី! សួស្តី​ឆ្នាំ​ថ្មី និង​ខ្ញុំ​សូម​ជូន​ពរ​លោក​ទាំង​ពីរ​ឱ្យ​មាន​សុខ​ភាព​ល្អ​ជា​និច្ច​”។

— G-Dragon

អ្នក​គាំទ្រជា​ច្រើន​​សប្បាយ​ចិត្ត​ពេល​ឮដំណឹង​ពី​​ G-Dragon និិងបាន​បញ្ចេញ​មតិ​តប​នឹង​អត្ត​ចរិត​ដ៏អស្ចារ្យ​របស់​គាត់​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ G-Dragon ហាក់​ដូច​ជា​សុខ​ទុក្ខ​ធម្មតា​ទេ។ បើ​គាត់​ធ្វើ​រឿង​នេះ​សម្រាប់​មនុស្សម្នាក់ ឬពីរ​នាក់ គ្រប់​គ្នា​នឹង​សួរ​គាត់​…ខ្ញុំ​ពេញ​ចិត្ត​នឹង​លក្ខណៈ​សម្បត្តិរបស់ G-Dragon នេះ​។ ពាក្យ​ចចាម​ថា​គាត់​ជា​បុរស​មាន​ចិត្ត​ល្អ​នៅ​ក្រៅ​ឆាក​ពិត​ជា​ត្រឹម​ត្រូវ​ហើយ​” ៕

ប្រភព៖ koreaboo

(Number Of Views: 277 times)