ក្រុម​ចម្រៀង GOT7 វិល​វិញ​ជាមួយ​នឹង​អាល់​ប៊ុម​​ ‘Eyes on You’ របស់​ពួក​គេ​។ អាល់​ប៊ុម​តូច​ទី៨ របស់​កំលោះ​ទាំង​នេះ​មាន​ចម្រៀង​ ៧ បទ​រួម​ទាំង​បទ​ “Look”​ ជា​ចំណង​ជើង​បទ​ចម្រៀង​ដែល​ត្រូវ​បាន​និពន្ធ​ទំនុក​ភ្លេង​ និង​និពន្ធ​ដោយប្រធាន​ក្រុម JB។

ចម្រៀង​ដទៃ​ទៀត​រួម​មាន​បទ​ចម្រៀង​ចេញ​ពីមុនបទ​ “One and Only You” បទ​ “The Reason” របស់ BamBam បទ “Wavering” របស់ Youngjae បទ “Us” របស់ Yugyeom បទ “Thank You” របស់ Jinyoung ។ ក្នុង​ន័យ​ម្យ៉ាង​ទៀត​ អាល់​ប៊ុម​តូច​នេះ​មាន​សម្បូរទៅដោយ​បទ​ចម្រៀង​ដែល​សមាជិកនីមួយៗ​និពន្ធ​ទំនុក​ភ្លេង​ដោយ​ផ្ទាល់​។ តោះ​ប្រិយ​មិត្ត​ចុច​មើល​វីដេអូចម្រៀង​បទ “Look”​ នៅ​ខាង​លើ​!

ប្រភព៖ allkpop

(Number Of Views: 165 times)