Taeyang ទើបចូលបំពេញកាតព្វកិច្ចយោធាដែរហើយ
ប៉ុន្មានម៉ោងមុននេះ លោក Taeyang សមាជិកក្រុម Big Bang ម្នាក់ទៀតបានចូលបំពេញកាតព្វកិច្ចយោធាដែរហើយ។ នៅថ្ងៃទី១២ ខែមីនា ត្រូវជាថ្ងៃនេះតែម្តង Taeyang បានចូលបំពេញកាតព្វកិច្ចយោធានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព 6th Infantry Division ទី៦ ដែលស្ថិតក្នុងខេត្ត Kangwon-do Chulwon។
អ្នកគាំទ្រជាច្រើន និងភរិយារបស់គាត់អ្នកនាង Min Hyo Rin បានជូនដំណើរតារារូបនេះ។ គាត់នឹងហ្វឹកហាត់រយៈពេល ៥ សប្តាហ៍ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពនេះ៕
(Number Of Views: 113 times)