ក្រុមចម្រៀងប្រុស BTS ក៏​ឈ្នះ​បាន​ពាន​ Best Boy Band ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់ iHeartRadio Music Awards ឆ្នាំ​២០១៨​។ ក្រុម BTS បាន​ប្រជែង​យក​ពាន​ជាមួយ​នឹងក្រុម​​​ CNCO, In Real Life, PRETTYMUCH, The Vamps និងក្រុម​​ Why Don’t We។

ដូច​ជា​ពាន​ Best Fan Army ដែរ​ អ្នក​គាំទ្រ​ជា​ច្រើន​បានធ្វើ​ការ​​បោះ​ឆ្នោត​តាម​រយៈ​បណ្តាញ​សង្គម​ដោយ​ប្រើ​ hashtags តំណាង​ឱ្យ​​ក្រុម​ពួក​គេ​។ ក្រុម BTS បាន​ឈ្នះ​ពាន​នេះ​ដែរ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​កម្មវិធី​ពាន​រង្វាន់​នេះ​កាល​ពីថ្ងៃទី១១។ សូម​ចូល​រួម​អបអរ​ក្រុម BTS ម្តង​ទទៀត​៕

ប្រភព៖ allkpop

(Number Of Views: 621 times)