នៅ​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ ២៥ ឆ្នាំ​របស់​គាត់​ SUGA សមាជិ​ក្រុម​ចម្រៀង BTS បាន​ចង់​ចាំ​ និង​រក្សា​ការ​សន្យា​របស់​គាត់​ជាមួយ​នឹង​អ្នក​គាំទ្រ​មួ​យ​ចំនួន​កាល​ពី​ ៤ ឆ្នាំ​មុន​។ អំឡុង​ពេល​ព្រឹត្តិការណ៍ចុង​ហត្ថលេខា​ឱ្យ​អ្នក​គាំទ្រ​នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤​ កំលោះ SUGA បាន​សន្យា​ជាមួយ​នឹង​អ្នក​គាំទ្រ​ថា​គាត់​នឹង​ទិញ gogi (សាច់/បា​ប៊ី​ឃ្យូ) សម្រាប់​ពួក​គេ​ពេល​ដែល​គាត់​រក​លុយ​បាន​ច្រើន​ និង​ទទួល​បាន​ជោគ​ជ័យ​កាន់​តែ​ច្រើន​ក្នុង​សិល្បៈ​។

មួយ​ឆ្នាំ​ក្រោយ​មក អំឡុង​ពេល​ការ​ធ្វើ​បទ​សម្ភាសន៍រវាង​អ្នកគាំទ្រ និង​តារា​ចម្រៀង​ អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​គាត់​ថា​ពេល​ណា​ការ​សន្យា​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​។ SUGA បាន​សរសេរ​ថា “ថ្ងៃទី៩ ខែមីនា ឆ្នាំ​២០១៨​” ជា​ថ្ងៃ​កំណើត​របស់គាត់​។

ក្នុង​ខែ​មីនា ថ្ងៃទី៩ មិ្សល​មិញ​នេះ​ជា​ថ្ងៃ​កំណើត​របស់​គាត់​ក្នុង​ឆ្នាំ​នេះ​ដែល​ជា​ថ្ងៃ​គាត់បាន​​សន្យា​ជាមួយ​នឹង​អ្នកគាំទ្រ​។ SUGA បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់​អាយុ ២៥ របស់​គាត់​ ហើយ​ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​គិត​ថា​គាត់​បាន​ភ្លេច​ការ​សន្យា​របស់​គាត់​ហើយ​ អ្នកគាំទ្រ​ផ្សេង​ៗ​ទៀត​បាន​ប្រាប់​ថា​ពួក​គេ​ពិត​ជា​បាន​ទទួល​កាដូជា​សាច់ gogi ពី​ SAGA មែន​។

គេ​បាន​ប្រាប់​ថា​ SUGA បាន​ធ្វើការ​បរិច្ចាគ​សាច់ gogi ដល់​មណ្ឌល​ថែ​ទាំ​កុមារ​មួយ​ចំនួន​ក្នុង​តំបន់ Daegu ដែល​ជា​ស្រុក​កំណើត​របស់​គាត់​អំឡុង​ពេល​ថ្ងៃ​ខួប​កំណើត​របស់​គាត់​។ អ្នក​ប្រើប្រាស់​អ៊ីន​ធឺណេត​បាន​ប្រាប់​ថា​ “ខ្ញុំ​គិត​ថា​គាត់​បាន​ផ្ញើ gogi ទៅ​កន្លែង​ធ្វើ​ការ​របស់​ឪពុកម្តាយ​របស់​ខ្ញុំ​។ TT Yoongi បាន​សន្យា​ថា​នឹង​ទិញ gogi ឱ្យ​ខ្ញុំ​​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨​។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​ទឹក​ចិត្ត​ដ៏សប្បុរស​របស់​គាត់​។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់​ឈ្មោះ​មណ្ឌល​ថែទាំ​កុមារ​ដែល​ជា​កន្លែង​ឪពុក​ម្តាយ​របស់​ខ្ញុំធ្វើការ​បាន​ទេ”។

និយោជិត​ម្នាក់​នៅ​ផ្ទះថែទាំ​​កុមារ​មួយ​ក៏បាន​ប្រាប់​ថា​ពួក​គេ​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ចូល​ពី​ផលិត​កម្ម​ Big Hit Entertainment ហើយ​ក្រោយ​មក សាច់​គោ​ Hanwoo លេខ​ ១ ត្រូវ​បាន​ដឹក​មក​ដល់​ផ្ទះ​កុមារ​នេះ​ដោយ​មាន​ឈ្មោះ​របស់​អ្នក​គាំទ្រ​ទាំង​នោះ​។

ផលិតកម្ម Big Hit Entertainment ក៏​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ដែរ​ថា​ SUGA បាន​បរិច្ចាគ​សាច់គិ​ Hanwoo លេខ​ ១ ដល់​មណ្ឌល​កុមារ​ចំនួន ៣៩ កន្លែង​ដោយ​ដាក់​ឈ្មោះ​របស់​អ្នកគាំទ្រ​ទាំង​នោះ​។ តម្លៃ​សរុប​របស់​សាច់​គោ​លេខ ១ Hanwoo ដែល​ SUGA បាន​បរិច្ចាគ​តម្លៃ​ប្រមាណ​ជា​ 20,000,000 វ៉ុន (១៨ ៦៧០ ដុល្លារ​) ។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​រំភើប​ខ្លាំង​ដោយ​ទឹក​ចិត្ត​ដ៏សប្បុរស​របស់ SUGA ដោយ​បាន​បញ្ចេញ​មតិ​ដូច្នេះ “ខ្ញុំ​បាន​គិត​នឹង​ធ្វើ​កម្មវិធីមួយ​ក្នុង​  V app ដោយ​ញុំា gogi ឬឱ្យ gogi ទៅ​អ្នកគាំទ្រមួយ​ចំនួន​។ ខ្ញុំ​មិនបាន​ទាំង​គិត​ពី​មណ្ឌល​កុមារ​ទាំង​នេះ​សោះ​ ហើយ​អំណោយ​នេះ​សរសេរ​ជា​ឈ្មោះ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​។ SUGA ផ្អែមល្ហែម​​មែន​ទែន​ TT។ ខ្ញុំ​មិន​មែន​ជា​អ្នក​គំាទ្រ​ម្នាក់​របស់​ក្រុម BTS ទេ ប៉ុន្តែ​ទង្វើ​របស់​គាត់​នេះ​ពិត​​ជា​អស្ចារ្យ​ណាស់​។ គាត់​គឺជាបុរស​ដ៏ល្អបំផុត​។ ហេតុ​នេះហើយ​ទើប​ក្រុម BTS សម្រេច​ជោគ​ជ័យ​បាន​ច្រើន​ដូច្នេះ​”៕

ប្រភព៖ allkpop

(Number Of Views: 2,400 times)