ប្រជា​ប្រិយ​ភាពខ្លាំង​​នៃ​ភាព​យន្ត​រឿង The Negotiator បាន​ជួយ​ឱ្យ​ស្រី​ស្រស់ Yang Mi ឈរ​នៅ​កំពូល​តារាង​តារា​សម្តែង​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​ក្នុង​ប្រទេស​ចិន​បន្ត​ទៀត​។ ទោះ​ជា​យ៉ាង​ណា ភាព​យន្ត​ដែល​ត្រូវ​បាន​គេ​រំពឹង​ចង់​មើល​ខ្លាំង​មួយ​ទៀត​អាច​កើន​ប្រជា​ប្រិយ​ភាព​ក្លាយ​ជា​គូ​ប្រជែង​ដណ្តើម​យក​ពាន​ដែល​គេ​ចង់​បាន​ច្រើន​នេះ​។

ឥឡូវ​នេះ Yang Mi ពិត​ជា​តារា​សម្តែង​ស្រី​ម្នាក់​ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​បំផុត​ក្នុង​ចំណោម​តារាសម្តែង​ស្រី​ផ្សេង​ទៀត ប៉ុន្តែ​ប្រជា​ប្រិយ​ភាព​នា​ពេល​បច្ចុប្បន្ន​របស់​​តារា​សម្តែង​ម្នាក់​តែង​ត្រូវ​បាន​កើន​ឡើង​​ដោយ​ភាព​យន្ត​ភាគ​ណាមួយ​​ដែល​ទើប​ចាក់​បញ្ចាំង​ឱ្យ​សាធារណៈ​ជន​ទស្សនា​ និង​អត្រា​អ្នក​ទស្សនា​រឿង​​នោះ​​។

អរគុណ​ចំពោះ​ភាព​យន្ត​រឿង The Negotiator កិត្តិនាម​របស់​ស្រី​ស្រស់ Yang Mi ក្នុង​នាម​ជា​រាជិនី​នៃ​ប្រជា​ប្រិយ​ភាព​នៅ​តែ​​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​នាង​ និង​បាន​ឈរ​នៅ​កំពូល​តារាង​នៃ​តារា​សម្តែង​ដែលមាន​ប្រជា​ប្រិយ​ភាព​បំផុត​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​។ ​

តារា​ង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​នៅ​ចុង​ខែ​កុម្ភៈ​ក៏​បង្ហាញ​ថា​ Zhao Liying (Princess Agents, The Mystic Nine) ជាប់​ចំណាត់​ថ្នាក់​លេខ ២ Liu Hao Ran (Nirvana in Fire 2) ជាប់​លេខ​ ២។ តួ​ឯក​ប្រុស​ Huang Zitao (Tao) របស់ Yang Mi ក៏ត្រូវ​បាន​គេឃើញ​ថា​ប្រជា​ប្រិយ​ភាព​របស់​គាត់​កើន​ឡើង​ដែរ​ដោយ​ជួយ​ឱ្យ​គាត់​ជាប់​ចំណាត់​ថ្នាក់​លេខ ៥។

ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ក្តៅ​គគុក​នឹង​កើត​ឡើង​ឆាប់​ៗ​នេះ​​ ដោយ​ភាព​យន្ត​រឿង The Flame’s Daughter ជិត​ចាក់​បញ្ចាំង​ឱ្យ​ទស្សនា​ហើយ​។​ តារា​សម្តែង​ស្រី Dilraba Dilmurat ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ភាព​យន្ត​ដ៏ល្បី​រឿង Ten Miles of Peach Blossoms និង​បន្ត​ល្បី​ក្នុង​រឿង The King’s Woman។

ឥឡូវ​នេះ​ នាង​ជា​តួ​អង្គ​ដ៏សំខាន់​ក្នុង​រឿង The Flame’s Daughter ដែល​នឹង​ចាក់​បញ្ចាំង​តាម​រយៈ DramaFever។ The Flame’s Daughter គឺជា​រឿងថ្មី​​មួយ​ដែល​គេ​ទន្ទឹង​ចាំ​ទស្សនា​ច្រើន​ក្នុង​ចំណោម​ភាព​យន្ត​ដទៃ​ទៀត​ ប្រាកដ​ណាស់ Dilraba នឹង​មាន​ប្រជា​ប្រិយ​ខ្លាំង​ឡើង​ក្នុង​តារាង​ចំណាត់​ថ្នាក់​តារាដែល​​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​។

កាន់​តែ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ ភ្នាក់​ងារ​របស់ Dilraba គឺជា​ក្រុមហ៊ុន​​មួយ​ដែលត្រូវ​បាន​​បង្កើត​ និង​គ្រប់​គ្រង​ដោយ Yang Mi។ យើង​អាច​និយាយ​បាន​ថា​នាង​គឺជា​ចៅហ្វាយ​របស់ Dilraba។ តើ​ស្រី​ស្រស់ Yang Mi នៅ​តែ​អាច​រក្សា​បាន​ដំណែង​នេះ ឬក៏  Dilraba នឹង​គ្រប់​តំណែង​នេះ​ក្នុង​តារាង​តារា​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​នេះ​វិញ​? យើង​នឹង​ដឹង​ក្នុង​ពេលឆាប់ៗ​ខាង​មុខ​។ ខ្ញុំ​ចូល​ចិត្ត​ទស្សនា​រឿង The Negotiator ហើយ​កំពុង​រង់​ចាំ​ទស្សនា​រឿង The Flame’s Daughter។ ចុះ​អ្នក​វិញ​?

​ប្រភព៖ dramafever

(Number Of Views: 561 times)