RM សមាជិក​ក្រុម​ចម្រៀង​ប្រុស BTS បាន​ធ្វើ​ឱ្យ​អ្ន​ក​គាំទ្រ​ជា​ច្រើន​របស់​គាត់​ភ្ញាក់​ផ្អើល​ពេល​ដែល​ក្រុម​ចម្រៀង​ Fall Out Boy ទើប​តែ​បង្ហោះ​ផ្នែកច្រៀង​​រ៉ែប​របស់​គាត់​ក្នុង​បទ​របស់​ពួក​​គេ​មួយ​រំពេច​ដោយ​មិន​បាន​គ្រោង​ទុក​ជា​មុន​​!

ក្រុម Fall Out Boy បាន​ចេញ​ remix ថ្មី​សម្រាប់​បទ “Champion” របស់​ពួក​គេ​ ហើយ​បទថ្មី​​នេះ​មាន​ផ្នែក​ច្រៀង​រ៉ែប​របស់​កំលោះ RM។

RM បាន​ច្រៀង​រ៉ែប​ជា​ភាសា​អង់​គ្លេស​សម្រាប់​បទ​នេះ​ដែលជាទំនុក​​​​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​ក្រុម​ Fall Out Boy ។

ឃ្លា hashtag  “#RMxFallOutBoy” ចាប់​ផ្តើម​ល្បី​គ្រប់​ទិស​ទី​ក្នុង​គណនី​ធ្វីត​ធឺ (Twitter) ។

បទ “Champion” ​ទំនុក​ដើម​របស់​ Fall Out Boy ដែល​បាន​ចេញ​មួយ​ខែ​កន្លង​ទៅ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តារា​ង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​របស់​ MelOn ផង​ដែរ​!

បទ “Champion” ដែល remix ជាមួយ​នឹង​ RM ក៏បាន​បង្ហាញ​ខ្លួន​ក្នុង​ Apple Music និង​ Spotify។

តោះ​ប្រិយ​មិត្ត​មើល​ការ​ច្រៀង​រ៉ែប​របស់​ RM ដែល​ជា​ផ្នែក​មួយ​នៃ​បទ​ “Champion” នៅ​ខាង​ក្រោម​៖

ប្រភព៖ koreaboo

(Number Of Views: 661 times)