តារា​កំប្លែង​ស្រី Park Na Rae បាន​ប្រាប់​ថា​ Park Bo Gum គឺជា​តារា​ចម្រៀង​ម្នាក់​ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​មក​លេង​ក្លឹប​​  ‘Narae Bar’ ដ៏ល្បី​របស់​នាង​។ នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៧​ ត្រូវ​ជា​ថ្ងៃនេះ​តែ​ម្តង​ ស្រី​ស្រស់​ Park Na Rae បាន​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​​កម្មវិធី​ ‘Life Bar’ របស់​ស្ថានីយ​ទូរទស្សន៍​ tvN។ អំឡុង​ពេល​កម្មវិធី​នេះ​ ពិធី​ករ​ប៉ុន្មាន​រូប​បាន​សួរ​ Park Na Rae ពី​ក្លឹប​​សម្រាប់​អង្គុយ​កម្សាន្ត​ដ៏ល្បី​របស់​នាង​។ ប៉ុន្តែ​នាង​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អែល​ដោយ​និយាយ​ថា​ “តាម​ពិតទៅវា​ល្បី​មែន​ តែ​គ្មាន​នរណា​ម្នាក់​មក​ទេ​”។

បន្ទាប់​មក Park Na Rae  បាន​លើក​ឡើង​ថា​នាង​បាន​ជួប​ Park Bo Gum ដោយ​ចៃ​ដន្យ​ក្នុង​កម្មវិធី​ពាន​រង្វាន់​មួយ​។ នាង​បាន​និយាយ​ថា​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ ពី​ព្រោះ Park Bo Gum បាន​ហៅ​នាង​ថា “ប្អូន​ស្រី Na Rae noona”។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​រួស​រាយ​រាក់​ទាក់​យ៉ាង​ផ្អែម​ល្ហែម​របស់​គាត់​ Park Na Rae បាន​និយាយ​ថា​នាង​បាន​ឆ្លើយ​តប​វិញ​ដោយ​ថា “ហ៊ូ ខ្ញុំ​មែន​ទេ​?”។ តារា​កំប្លែង​នេះ​ក៏បាន​និយាយ​ថា​ Park Bo Gum បា​ន​សុំ​ឱ្យ​នាង​អញ្ជើញ​គាត់​ទៅ​លេង​ក្លឹប​​ ‘Narae Bar’ ប៉ុន្តែ​ពេល​នោះ​គាត់​មិន​បាន​ឱ្យ​លេខ​ទូរសព្ទរបស់​គាត់​​ទេ​។ Park Na Rae បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​អស់​សំណើច​ដោយ​និយាយ​លេង​ថា “ខ្ញុំ​កំពុង​គិត​ពី​ការ​សរសេរ​សំបុត្រ​អញ្ជើញ​ជា​លក្ខណៈ​ផ្លូវ​ការ​មួយ​សុំ​ការ​អនុញ្ញាតិ​ពី​ភ្នាក់​ងារ​របស់ Park Bo Gum ដើម្បី​ឱ្យ​គាត់​អាច​មក​លេងក្លឹប​​ខ្ញុំ​បាន​”៕

ប្រភព៖ allkpop

(Number Of Views: 334 times)