អ្នក​ប្រើ​ប្រាស់​អីុន​ធឺ​ណេត​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខ​ភាព​របស់​ Wendy ខណៈ​ដែល​ការ​ងារ​របស់​ក្រុម​ចម្រៀង Red Velvet ចេះ​តែ​មាន​ច្រើន​ទៅៗ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។​

អ្នក​ប្រើ​អីុន​ណេត​បាន​កត់​សម្គាល់​ឃើញ​ថា Wendy មើល​ទៅ​ដូច​ជា​ហើម​​​ជាង​សព្វ​ដង​អំឡុង​ពេល​ការ​ច្រៀង​រាំ​ក្នុង​កម្មវិធី Inkigayo កាល​ពី​ពេល​ថ្មីៗ​នេះ ។

ពួក​គេ​បាន​បារម្ភ​ថា​មុខ​របស់​នាង​អាច​ហើម​ដោយ​សារ​ការ​គិត​ច្រើន​ និង​ធ្វើការ​ខ្លំាង​ពេក​។

ពួក​គេ​បាន​បង្ហាញ​ការ​បារម្ភ​ររបស់​ពួក​គេ​ដោយ​លើក​ឡើង​ថា​មាន​ការ​ខុស​គ្នា​រវាង​ការ​ឡើង​ទម្ងន់​ និង​ការ​ហើម​ដោយ​សារ​សុខ​ភាព​មិន​ល្អ​។

“ខ្ញុំ​មិន​និយាយ​ដូច្នេះ​ក្នុង​បំណង​ជា​ការ​រិះ​គន់​នាង​ទេ​ ប៉ុន្តែ​ Wendy ពិត​ជា​មើល​ទៅ​ដូច​ជា​ឈឺ​ធ្ងន់​អញ្ចឹង​…តើ​អ្នក​ដឹង​ទេ​ថា​មាន​ភាព​ខុស​គ្នា​រវាង​ការ​ឡើង​ទម្ងន់​ និង​ការ​ហើម​សាច់​? ខ្ញុំ​គិត​ថា​នាង​នឹង​ឈឺ​បើ​ខ្ញុំ​នឹង​ប៉ះ​សាច់​របស់​នាង​

— Nate Pann Netizen

ពួក​គេ​បាន​និយាយ​ថា​សម្លេង​របស់​នាង​ដូច​ជា​អន់​បន្តិច​ ហើយ​ចង្វាក់​រាំ​របស់​នាង​ដូច​ជា​មិន​សូវ​មាន​កម្លាំង​ទេ។​

អ្នក​គាំទ្រ​គ្រាន់តែ​សង្ឃឹម​ថា​ Wendy នឹង​ថែ​សុខ​ភាព​នាង​ឱ្យ​បាន​ល្អ​ ហើយ​ជូន​ពរ​ឱ្យ​នាង​មាន​សុខ​ភាព​ល្អ​។

Wendy បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ពេល​ដែល​នាង​មើល​ទៅ​ស្គម​ស្គាំង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ដើម​រដូវ​ក្តៅ​នេះ​។

សង្ឃឺម​ថា Wendy នឹង​បរិ​ភោគ​អហារ​មាន​ជីវ​ជាតិ​បាន​គ្រប់​គ្រាន់​ និង​សម្រាក​ឱ្យ​បាន​ច្រើន​ដើម្បី​កុំ​ឱ្យ​​មាន​ជំងឺ​អ្វី​មក​បៀត​បៀន​៕

ប្រភព៖ koreaboo

(Number Of Views: 872 times)