ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​រំលឹក​ឡើង​វិញ​ពី​រឿង​ដែល​បាន​កើត​ឡើង​ក្នុង​យូធូប​តាំង​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំឆ្នាំ​២០១៧ YouTube បាន​ចេញ​បញ្ជី​​ឈ្មោះកំពូល​​វីដេអូ​ចម្រៀង​ល្បី​ជាង​គេ​ទាំង​ ១០ ដែល​ត្រូវ​បាន​គេ​ចុច​មើល​ក្នុង​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​នេះ​! បញ្ជី​នេះ​ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​ពិនិត្យ​​លើ​ការ​ចុច​មើល និង​រយៈ​ពេល​នៃ​ការមើល​រួម​ជាមួយ​នឹង​ចំនួន​នៃ​ការ​ចែក​រំលែក​ សារ​បញ្ចេញ​មតិ​ និង​ការ​ចុច​គាំទ្រ​ជា​ច្រើ​ន​សម្រាប់​វីដេអូ​ចម្រៀង​ទាំង​នេះ​ដោយ​អ្នក​ប្រើ​ប្រព័ន្ធ​យូធូប​ក្នុង​​ប្រទេស​កូរ៉េ​។

ក្រុម​ចម្រៀង​ស្រី​ TWICE បាន​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ​ ២ សម្រាប់​វីដេអូ​ចម្រៀង​ពីរ​បទ​​របស់​ពួក​គេ​រួម​មាន​ “Knock Knock” និង​ “Signal”។ កញ្ញា IU បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ សម្រាប់​បទ “Palette” តាម​ពី​ក្រោយដោយ​តារា​ចម្រៀង PSY ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ និង​លេខ​ ៥​ សម្រាប់​បទ​ “I LUV IT” និង​ “New Face” របស់​គាត់​។ រីឯ​ ក្រុម​ចម្រៀង Red Velvet បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦ សម្រាប់​បទ​  “Red Flavor”  ហើយ​វីដេអូ​ចម្រៀង​របស់​លោក​ Ed Sheeran សម្រាប់​បទ​ “Shape of You”បានជាប់​ចំណាត់​ថ្នាក់​លេខ ៧ តាម​ពី​ក្រោយ​ដោយ​ក្រុម​ BLACKPINK ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៨ សម្រាប់​បទ “As If It’s Your Last” និង​កញ្ញា IU លេខ ៩​ សម្រាប់​បទ  “Through the Night”។ ក្រុម Akdong Musician ជាប់​ចំណាត់​ថ្នាក់​លេខ ១០ សម្រាប់​វីដេអូ​ចម្រៀង​បទ​ “Last Goodbye”។ យើង​សូម​ចូល​រួម​អបអរ​ក្រុម​ចម្រៀង និង​តារា​ចម្រៀង​ដែល​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​!

ប្រភព៖ soompi

(Number Of Views: 803 times)