​remix​ បទ “MIC Drop” របស់​ពួក​គេ​ជាមួយ​នឹង Steve Aoki បាន​ជាប់​ឈ្មោះក្នុង​តារាង​បទ​ចម្រៀង​របស់​​តារាល្បី​​ៗ​សម្រាប់​បទ​ចម្រៀង​សម័យ​ក្នុង​​​​ Apple Music។ គេ​បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ក្រុម​ចម្រៀង​កូរ៉េ​មួយ​នេះ​មាន​ឈ្មោះ​ក្នុង​តារាង​នេះ​ដែរ​។

នៅ​ថ្ងៃទី៧ ខែធ្នូ គណនី​ធ្វីតធឺផ្លូវ​ការ​របស់​ក្រុម BTS បាន​សម្តែង​ការ​ដឹង​គុណ​ដល់​អ្នក​គាំទ្រ​របស់​ពួក​គេ​ទាំង​អស់​ដែល​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​នេះ​អាច​កើត​ឡើង​ទៅ​បាន​។

ទន្ទឹម​នឹង​នេះ ក្រុម​ ​BTS ថ្មីៗនេះ​ទើប​តែ​បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង​ដែល​មាន​ឈ្មោះ​ជាមួយ​កំពូល​តារាល្បី​​ទាំង​ ៤០ ក្នុង​តារាង​បទ​ចម្រៀង​ល្បីទាំង​ ១០០ របស់​ Billboard។ ការ​ remix បទ “MIC Drop” របស់​ពួក​គេ​ក៏បាន​ក្លាយ​ជា​បទ​ចម្រៀងដំបូង​របស់​ក្រុម​ចម្រៀង​​កូរ៉េ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​តារាង​ចំណាត់​បទ​ចម្រៀង​របស់ iTunes នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ក៏ជាប់​ចំណាត់​ថ្នាក់​ល្អ​នៅ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ជា​ច្រើន​ក្នុង​ប្រទេស​អង់​គ្លេស​ អាល្លឺម៉ង់​ និង​ប្រទេស​ដទៃ​​ទៀត​៕

ប្រភព៖ soompi

(Number Of Views: 439 times)