លោក RM ទើប​តែ​ប្រាប់​ឱ្យ​ដឹង​ថា​​ BTS មាន​អត្ថ​ន័យ​ថ្មី​ស្រឡាង​មួយ​!

អំឡុង​ពេល​ការ​ធ្វើ​បទ​សម្ភាសន៍​ ​របស់​ពួក​គេក្នុង​ Radio Disney​ ពិធី​ករ​បាន​សួរ​ថា​តើ​ BTS មាន​ន័យ​ដូច​ម្តេច​ និង​តើ​វា​តំណាង​ឱ្យ​អ្វី​។

RM បាន​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ពេល​គាត់​ប្រាប់​ឱ្យ​ដឹង​ថា​ BTS តំណាង​ឱ្យ​អ្វី​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​ Bangtan Sonyeondan!

“ឥឡូវ​នេះ​ វា​មាន​ន័យ​ថា ‘Beyond The Scene’ ប៉ុន្តែ​យើង​បាន​ប្តូរ​អត្ថន័យ​ហើយ​។ ក្នុង​ប្រទេស​កូរ៉េ​ដំបូង​វា​មាន​ន័យ​ថា ‘Bulletproof Boyscouts’”។

— RM

ជា​ការ​ពិត​ណាស់  ឥឡូវ​នេះ BTS មាន​ន័យ​ថា​ Beyond The Scene នៅ​សហរដ្ឋ​អាមេរិក​!

អ្នក​គាំទ្រ​ជាច្រើន​ជឿ​ថា​ BTS នឹង​នៅ​រក្សា​អត្ថន័យ​របស់​ខ្លួន​ជា Bangtan Sonyeondan ក្នុង​ប្រទេស​កូរ៉េ​ ប់ុន្តែ​ពួក​គេ​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​ក្នុង​នាម​ជា Beyond The Scene នៅ​ក្រៅ​ប្រទេស​។

កាល​ពីមុន​ មនុស្ស​ជា​ច្រើន​បាន​យក​​ចចាម​អារ៉ាម​មក​និយាយ​វែក​ញែក​គ្នា​ពី​ការ​ប្តូរ​ ឬ​មិន​ប្តូរ​ឈ្មោះក្រុម​​ BTS។

ប៉ុន្តែ​ឥឡូវ​នេះ RM បាន​បញ្ជាក់​ថា​ពួក​គេ​ពិត​ជា​ប្រើ​ឈ្មោះ “Beyond The Scene” ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ឈ្មោះ​ថ្មី​របស់​ពួក​គេ​!

សូម​ចូល​រួមអប​អរ​​ក្រុម BTS ចំពោះ​ការបន្ថែម​អត្ថន័យ​ដល់​ឈ្មោះ​ក្រុម​របស់​ពួក​គេ​!

តោះ​ប្រិយ​មិត្ត​មើល​ការ​បញ្ជាក់​របស់​  RM នៅ​នាទី​ទី 1:10 នៅ​ខាង​ក្រោម​៖​

ប្រភព៖ koreaboo

(Number Of Views: 537 times)