ប្អូនប្រុសរបស់រាជិនីសម្រស់ Fan Bing Bing កំពុងហ្វឹកហាត់ដើម្បីធ្វើជាតារាចម្រៀងនៅកូរ៉េ
អ្នកគាំទ្រវិស័យចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូងត្រូវសង្កេតមើលពីព្រោះប្អូនប្រុសរបស់តារាសម្តែងស្រីចិនដ៏ល្បីកញ្ញា Fan Bing Bing គឺជាអ្នកហ្វឹកហ្វឺនម្នាក់ដើម្បីត្រៀមខ្លួនធ្វើជាតារាចម្រៀងដ៏ល្បីម្នាក់ក្នុងប្រទេសកូរ៉េ។
គេបានធ្វើសេចក្តីរាយការណ៍ថាភ្នាក់ងាររបស់គាត់គឺផលិតកម្ម Yuehua Entertainment បានបញ្ជាក់ថា Fan Cheng Cheng ពិតជាប្អូនប្រុសរបស់កញ្ញា Fan Bing Bing ហើយគាត់កំពុងតែទទួលការហ្វឹកហ្វឺនក្នុងប្រទេសកូរ៉េ។
“Fan Cheng Cheng បានធ្វើជាអ្នកហ្វឹកហាត់ក្នុងប្រទេសកូរ៉េជិតមួយឆ្នាំហើយបើគិតដល់ឥឡូវ។ គាត់ស្រឡាញ់ប្រទេសកូរ៉េ និងកំពុងត្រៀមខ្លួនយ៉ាងក្លៀវក្លាសម្រាប់ការបង្ហាញខ្លួនដំបូងក្នុងសិល្បៈ”។
— A Representative from Yuehua Entertainment
ផលិតកម្ម Yuehua Entertainment មានទីស្នាក់ការមួយចំនួនរបស់ខ្លួនក្នុងប្រទេសចិន ប៉ុន្តែមានតារាចម្រៀងកូរ៉េជាច្រើនដូចជា Chengxiao ក្រុម Cosmic Girls និង Euiwoon ក្រុម Hyeongseop X Euiwoong និង Hyeongseob។
គេបានលើកឡើងថា Fan Cheng Cheng ចេះនិយាយភាសាអង់គ្លេសបានល្អក៏ដូចជាភាសាចិនជាភាសាកំណើតរបស់គាត់ និងរៀនភាសាកូរ៉េឆាប់ចេះក្នុងរយៈពេលខ្លីផងដែរ។
Fan Bing Bing ត្រូវបានគេទទួលស្គាល់ថាជាតារាសម្តែងស្រីចិនដ៏ល្បីម្នាក់ក្នុងចំណោមតារាល្បីៗដទៃទៀតក្នុងប្រទេសចិន និងបានសម្តែងក្នុងភាពយន្តហូលីវូដជាច្រើនដូចជា X-Men: Days of the Future Past។
អ្នកប្រើប្រាស់អីុនធឺណេតកំពុងភ្ញាក់ផ្អើលនឹងរូបរាងដ៏អស្ចារ្យរបស់ Fan Cheng Cheng ដែលមើលដូចជាបងស្រីរបស់គាត់។
[➜ HEADLINE] Yuehua Entertainment confirms that Fan Bing Bing's younger brother, Fan Cheng Cheng is training to debut in Korea. pic.twitter.com/Rpb64V1KuA
— Koreaboo (@Koreaboo) December 5, 2017
ទោះជាបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងប្រទេសចិនដើម្បីសម្តែងក្នុងកម្មវិធី Idol Produce (កម្មវិធី Produce 101 របស់ចិន) របស់ទូរទស្សន៍អនឡាញ iQiyi អ្នកគាំទ្រជាច្រើនកំពុងងឿងឆ្ងល់ថាតើគាត់នឹងធ្វើជាតារាចម្រៀងក្នុងប្រទេសកូរ៉េដែរទេ៕
ប្រភព៖ koreaboo