ឥទ្ធិពល​របស់​លោក G-Dragon ចំពោះ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​គាត់​​គ្មាន​ដៃន​កំណត់​ទេ​…

​ពី​អ្នក​ពូកែ​ឌីហ្សាញ​ម៉ូត​សម្លៀក​បំពាក់​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ ការ​លេង​ស្ទីល​ប្លែកៗ​ និង​ថែម​ទាំង​ការ​ប្រើ​ឧបការណ៍​ជំនួយ​កាមេរ៉ា​មួយ​ចំនួនទៀត​ផង​​។

បើ​សិន​គាត់​ចិត្ត​ម៉ូត​សម្លៀក​បំពាក់​ណាមួយ​ អ្នក​គាំទ្រ​របស់​គាត់​ក៏​ទៅ​ទិញ​ម៉ូត​សម្លៀក​បំពាក់​នោះ​មក​ពាក់​ដែរ​!​

ស្រោម​ជើង​មួយ​គូ​ដែល​គេ​បាន​ឃើញ​ក្នុង​គណនី​អីុស្តាក្រាម​របស់​គាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​​ដែរ​។

ស្រោម​ជើង​ពណ៌​ខ្មៅ​ក្នុង​រូប​ភាព​នេះ​មាន​សរសេរ​ពាក្យ​ “kekekeㅋㅋㅋ” ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ចំពោះ​តម្លៃ​ពិត​របស់​វា​មែន​ទែន​។

អ្នក​គាំទ្រ​របស់​គាត់​ម្នាក់​ក្នុង​ចំណោម​អ្នក​ដទៃ​ទៀត​បាន​បង្ហោះ​តម្លៃ​ពិត​របស់​វា​តាម​អន​ឡាញ​ដោយ​លើក​ឡើង​ថា​វាមាន​តម្លៃ​តែ​ ១៩០០ វ៉ុន​ទេ​។

ស្រោម​ជើង​នេះ​មាន​ពណ៌​ផ្សេង​ៗ​ពី​គ្នា​ដោយ​មាន​ទាំង​ប៉ាក់​ពាក្យ​មួយ​ចំនួន​នៅ​លើផង​ដែរ​។

អ្នក​គាំទ្រ​ស្រឡាញ់​គាត់​កាន់​តែ​ខ្លាំង​ដោយ​បាន​បង្ហាញ​ឱ្យ​ពួក​គេ​បាន​ស្គាល់នូវ​​ម៉ូត​ស្រោម​ជើង​នេះ​! វា​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ថោក​ និង​ជា​ម៉ូត​ថ្មី​របស់​ G-Dragon ដែល​កំពុង​ល្បី​នៅ​កូរ៉េ​៕

ប្រភព៖ koreaboo

(Number Of Views: 649 times)