ក្រុម​ចម្រៀង EXO បាន​ចូល​រួមជា​សមាជិក​​ក្នុងគណនី​បណ្តាញ​សង្គម​ធ្វីត​ធឺ (Twitter) ក្នុង​ឆ្នាំ​២០១៧! កាល​ពីថ្ងៃទី៥ ខែធ្នូ ម្សិល​មិញ​នេះ​ Twitter បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី  ‘Year on Twitter 2017’ ដោយ​បង្ហាញ​ពី​ប្រធាន​បទ អត្ថ​បទ​ និងទូរលេខ​​ដ៏​ក្តៅ​គគុក​មួយ​ចំនួន​ប្រចាំ​ឆ្នាំ​នេះ​។ ក្រោម​ឃ្លា​ថា “តារា​ចម្រៀង​ដែល​ចូល​រួម​ជា​សមាជិក​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ជាង​​គេក្នុង​ឆ្នាំ​២០១៧​ ក្រុម​ចម្រៀង​កូរ៉េ EXO ​ដែល​បាន​បង្កើត​គណនី​ធ្វីត​ធឺ​របស់​ពួក​គេ​ជា​ផ្លូវ​ការ​កាល​ពី​រដូវ​ក្តៅ​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១។  ក្រុម​​ចម្រៀង​ថ្មី​ Wanna One ដែល​ជា​បេក្ខភាព​ក្នុង​កម្មវិធី ‘Produce 101’ វគ្គ ២ បាន​តាម​ពី​ក្រោយ​ក្រុម​នេះ​ដោយ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​ ២​។

តារា​ចម្រៀង​ដែល​ជា​សមាជិក​ដ៏​មាន​ប្រជា​ប្រិិយ​ភាព​ជាង​គេ​ដែល​បាន​ក្លាយ​ជា​សមាជិក​ក្នុង​ឆ្នាំ​២០១៧​

1. EXO (@weareoneEXO)
2. Wanna One (@WannaOne_twt)
3. LaVar Ball (@Lavarbigballer)
4. Chris Hughes (@chrishughes_22)
5. Ryan Tedder (@RyanTedder)
6. Morrissey (@officialmoz)
7. Rachel Lindsay (@TheRachLindsay)
8. Hilarie Burton (@HilarieBurton)
9. Asahd Khaled (@asahdkhaled)

ក្រុម​ EXO ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១​សម្រាប់​ចម្រៀង​ “Ko Ko Bop” ដែល​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​ដែរ​។ ក្រុម​ចម្រៀង​កូរ៉េ​មួយ​ទៀត​ដែល​អាច​មាន​វត្ត​មាន​ក្នុង​តារាង​នេះ​ដែរ​គឺ​ក្រុម GOT7 បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ សម្រាប់​បទ “You Are” និង​លេខ​ ៨ សម្រាប់​បទ​ “Never Ever”។

ចម្រៀង​ដែល​គេ​លើក​មក​និយាយ​ច្រើន​ជាង​គេ​

1. Ko Ko Bop – EXO (#kokobop)
2. Hey Ma – Pitbull & J Balvin feat. Camila Cabello (#heyma)
3. You Are – GOT7 (#youare)
4. Work From Home – Fifth Harmony (#workfromhome)
5. Reggaeton Lento – CNCO (#reggaetonlento)
6. Hey DJ – CNCO & Yandel (#heydj)
7. Love Yourself – Justin Bieber (#love_yourself)
8. Never Ever – GOT7 (#neverever)
9. Exs and Ohs – Elle King (#exsandohs)
10. PILLOWTALK – Zayn (#pillowtalk)

​StarsDaily សូម​ចូល​រួម​អប​អរ​ពួក​គេ​ផង​!

ប្រភព៖ allkpop

(Number Of Views: 580 times)