G-Dragon ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​អ្នក​លេង​ម៉ូតប្លែក​ថ្មី​មុន​គេ​ក្នុង​វិស័​យ​សិល្បៈ​កូរ៉េ​ ព្រោះ​ពេល​ដែល​គាត់​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ អ្នកគាំ​ទ្រ​មួយ​ចំនួន​បាន​ធ្វើ​តាមគាត់​ជា​និច្ច​។

ប៉ុន្តែ​លើក​នេះ​ អ្នកគាំ​ទ្រ​នឹង​មិន​អាច​ស្គាល់​ពី​ម៉ូត​ថ្មី​ក្រោយ​បង្អស់​របស់​ G-Dragon ដែល​ជា​​ “filter” ​ត្រូវ​បាន​ប្រើ​នៅ​លើ​រូប​ភាព​ប៉ុន្មាន​សន្លឹក​របស់​គាត់នោះ​ឡើយ​​។

ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ អ្នក​គាំ​ទ្រ​បាន​សួរ​ដដែល​​​ៗថា​តើ​កម្មវិធី​ក្នុង​ទូរសព្ទ​ដៃ​ ឬ “filter” អ្វីដែល​លោក G-Dragon បាន​ប្រើ​សម្រាប់​ដាក់​បន្ថែម​ពណ៌​នៅ​លើ​រូប​ភាព​មួយ​ចំនួន​របស់​គាត់​។

រូប​ភាព​មួយ​ចំនួន​ដែល​បាន​ទាក់​​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​គឺ​មាន​ពណ៌​ចម្រុះ​ និង​បន្ទាត់​ជា​ជួរ​បញ្ឈ​រ​​ និង​ដេក​មួយ​ចំនួន​។

“filter” នេះ​បាន​បង្កើត​នូវ​ទិដ្ឋ​ភាព​មួយ​ដែល​ស្អាត​គួរ​ឱ្យ​ទាក់​ទាញ​ដោយ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​វា​គឺ​ជា​លទ្ធ​​ផល​នៃ​ effect ឬ​ក៏​ filter ក្នុង​កាមេរ៉ា​ថ្មី​របស់​គាត់​។

ប៉ុន្តែ​ក្រោយ​មក​ គេ​បាន​​ប្រាប់​ឱ្យ​ដឹង​ថា​ G-Dragon មិន​បាន​ប្រើ​ filter ណាមួយ​ទាល់​តែ​សោះ​ រូប​បន្ទាត់​ជា​ច្រើន​ និង​ការ​ប្រែ​ប្រួល​លើ​រូប​ភាព​គឺ​ជា​ effect មួយ​ដែល​បណ្តាល​មក​ពី​កាមេរ៉ា​របស់​គាត់​បន្ទាប់​ពី​វា​បាន​ធ្លាក់​បែក​ប៉ុណ្ណោះ​។

រូបភាព​ប៉ុន្មាន​សន្លឹកដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះបញ្ជាក់​​ថា​ “filter” ដ៏​ពិសេស​របស់​ G-Dragon ប្រហែល​ជា​ត្រូវ​បាន​ជួស​ជុល​រួច​ហើយ​ព្រោះ​យើង​លែង​ឃើញ​មាន​ស្នាម​បន្ទាត់​​ទាំង​នេះ​នៅ​លើ​រូប​ភាព​ទៀត​ហើយ​។

យើង​សង្ឃឹម​ថា​នឹង​គ្មាន​នរណា​ម្នាក់​បោក​កាមេរ៉ា​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ effect ដែល​គេ​ចង់​បាន​ខ្លាំង​របស់​ G-Dragon នោះ​ទេ​៕

ប្រភព៖ koreaboo

(Number Of Views: 650 times)