ឈ្មោះ​របស់​ក្រុម​ចម្រៀង​ប្រុស BTS  ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​តារាង​ចំណាត់​កំពូល​បទ​ចម្រៀង​ល្បី​ទាំង​ ១០០ ​ផ្លូវ​ការរបស់​ប្រទេស​អង់​គ្លេស​ និង​អាល្លឺ​ម៉ង់​ជា​លើក​ដំបូង​សម្រាប់​ចម្រៀង​របស់​ប្រទេស​កូរ៉េ​បន្ទាប់​ពី​តារាចម្រៀង​ Psy!

ថ្មីៗ​នេះ តារាង​ចំណាត់​ថ្នាក់​កំពូល​បទ​ចម្រៀង​ល្បី​ទាំង​ ១០០ ផ្លូវ​ការ​របស់​ប្រទេស​អង់​គ្លេស​ និង​អាល្លឺ​ម៉ង់បាន​ចេញ​ផ្សាយ​តារា​ង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​សម្រាប់​ក្នុង​សប្តាហ៍​នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៧​ ហើយ​បទ “MIC Drop” របស់​ក្រុម​​ BTS (ការ​កែ​បទ​របស់ Steve Aoki ) បាន​ជាប់​ចំណាត់​ថ្នាក់​ល្អ​គួរ​ឱ្យ​កត់​សម្គាល់​។ “MIC Drop” ត្រូ​វ​បាន​ឃើញ​ជាប់​ចំណាត់​ថ្នាក់​លេខ ៤៦ នៅ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​របស់​អង់​គ្លេស​ និង​ជាប់​លេខ ៧១ ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​របស់​អាល្លឺម៉ង់​។

កន្លង​ទៅ​បទ​ចម្រៀង​ដ៏ល្បី​របស់​ Psy ដែល​មាន​ចំណង​ជើ​ង​ថា “Gangnam Style” និង​ “Gentleman” គឺ​ជា​បទ​ចម្រៀង​ពីរ​ដំបូង​គេ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ទាំង​ពីរ​ខាង​លើ​។ ទន្ទឹម​នឹង​នេះ ក្រុម  BTS នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរ​របស់​ពួក​គេ​ដែល​មានឈ្មោះថា ‘WINGS Tour Finale’ នៅ​ឯ​សាល​ Gocheok Sky Dome ចាប់​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១០ ខែ​ធ្នូ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕
 ប្រភព៖ allkpop
(Number Of Views: 470 times)