ជារឿយៗ​ តារា​ចម្រៀង​កូរ៉េ​ល្បី​ៗ​មួយ​ចំនួន​តែង​ស្លៀក​សម្លៀក​បំពាក់​ប្លែក​ៗ​នៅ​ពេល​ឡើង​បក​ស្រាយ​ចម្រៀង​របស់​ពួក​គេ​នៅ​លើ​ឆាក​ម្តង​ៗ​ ប៉ុន្តែ​សម្លៀក​បំពាក់​មួយ​ចំនួន​របស់​ពួក​គេ​បង្កប់​នូវ​អត្ថន័យ​ដ៏​អាថ៌​កំបាំង​ដែល​យើង​មិន​ដែល​បាន​ដឹង​។ សម្លៀក​បំពាក់​របស់​ក្រុម​ចម្រៀង​កូរ៉េ​ណា​ខ្លះ​ដែល​បង្កប់​អត្ថន័យ​ដ៏អាថ៌កំបាំង​នេះ​ តោះ​​មើល​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​!

1. GFRIEND

នៅ​ពេល​ក្រុម  GFRIEND ច្រៀង​រាំ​បទ​ “Gone With The Wind” សមាជិក​ទាំង​អស់​ពាក់​អាវ​ដែល​មាន​លេខ​ផ្សេង​ៗ​ពី​គ្នា​។ លេខ​ទាំង​នេះ​តំណាង​ឱ្យ​ថ្ងៃ​កំណើត​របស់​ពួកគេ​។ ឧទាហារណ៍ SinB ពាក់​អាវ​មាន​លេខ​ ៣ ពី​ព្រោះ​នាង​បាន​កើត​នៅ​ថ្ងៃ​ទី៣ ខែមិថុនា Yerin ពាក់​អាវ​លេខ ១៩ ព្រោះ​នាង​បាន​កើត​នៅ​ថ្ងៃ​ទី១៩ ខែសីហា និង​សមាជិ​ដទៃ​ទៀត​។ សមាជិក​ពីរ​រូប​​ដែល​ពាក់​អាវ​មាន​លេខ​តំណាង​ឱ្យ​ខែ​គឺ​​ Umji និង Yerin ព្រោះ​ពួក​គេ​បាន​កើត​ក្នុង​ខែដូច​គ្នា​។

2. Cosmic Girls

ក្រុម​ Cosmic Girls បាន​ពាក់​អាវ​មាន​លេខ​តំណាង​ខែ​ដែល​ពួក​​គេ​កើត​ពេល​ឡើងច្រៀង​លើ​ឆាក (ក៏​ដូច​ជា​ក្នុង​វីដេអូ​ចម្រៀង​របស់​ពួក​គេ) ​ ​ពេល​ពួក​គេ​ផ្សព្វ​ផ្សាយ​បទ “Happy”។ ឧ. Luda ពាក់​អាវ​មាន​លេខ​ ៣ ព្រោះ​នាង​បាន​កើត​ក្នុង​ខែ​មីនា   Cheng Xiao ពាក់​អាវ​មាន​លេខ​ ៧ ព្រោះ​នាង​កើត​ក្នុង​ខែ​កក្កដា។ Eunseo និង​ Dayoung ត្រូវ​ពាក់​​អាវ​មាន​លេខ​​តំណាង​ឱ្យ​ថ្ងៃ​កំណើត​របស់​ពួក​គេ​វិញ​ ព្រោះ​អ្នក​ទាំង​ពីរ​កើត​ក្នុង​ខែ​ដូច​គ្នា​។

3. Red Velvet

ពេល​ក្រុម​ចម្រៀង Red Velvet កំពុង​ផ្សព្វ​ផ្សាយ​បទ​ “Dumb Dumb” ស្រី​ស្រស់​ទាំង​នេះ​ពាក់​អាវ​យឺត​ដែល​មាន​ពណ៌​ស្រស់​ដោយ​មាន​អក្សរ​ដំបូង​តំណាង​ឱ្យ​ឈ្មោះ​របស់​ពួក​គេ​ដេរ​ភ្ជាប់​ជាមួយ​នឹង​អាវ​ទាំង​នេះ​ ឬ​ក៏​អាវ​អៀម​ពណ៌​ស​ដែល​មាន​អក្សរ​តំណាង​ឱ្យ​ឈ្មោះ​របស់​ពួក​គេ​បោះ​ពុម្ព​ជាប់​ជាមួយ​អាវ​តែ​ម្តង។

4. Park Bo Gum & Irene

Park Bo Gum និង​ Irene បាន​ច្រៀង​ជាមួយ​គ្នា​នៅ​លើ​ឆាក​អំឡុង​ពេល​បើក​កម្មវិធី Music Bank ដោយ​មាន​នាទី​ជា​ពិធីករ​ពិធី​ការិនី​។ អ្នក​ទាំង​ពីរ​បាន​ពាក់​អាវ និង​សំពត់​ពណ៌​ផ្កា​ឈូក​ឱ្យ​ដូច​នឹង​ពណ៌​របស់​ឆាក និង​សម្រាប់​ការ​សម្តែង​លា​គ្នា​។ ​​

5. Lovelyz

អំឡុង​ពេល​ផ្សព្វ​ផ្សាយ​បទ “Destiny”  សមាជិ​ក​ទាំង​អស់​នៃ​ក្រុម​នេះ​បាន​ស្លៀក​ពាក់​​ដែល​មានពណ៌​ដូច​គ្នា​ដើម្បី​ឱ្យ​ដូច​នឹង​ពណ៌​របស់​បាល់​មូល (ព្រះចន្ទ) លើ​ឆាក​​នៅ​ថ្ងៃ​ពួក​​គេ​ឡើង​ច្រៀង​។

6. BTS’s Jungkook

អំឡុង​ពេល​ផ្សព្វ​ផ្សាយ​បទ​ “Fire” របស់​ក្រុម​ចម្រៀង BTS ក្នុង​កម្មវិធី  Ocean World DJ Party អាវ​យឺត​របស់​កំលោះ Jungkook  មាន​បិទ​របស់​​ពណ៌​ខ្មៅ​រាង​ចតុកោណ​កែង​ដែល​មើល​ទៅ​ដូច​ជា​ស្កុត​ពណ៌​ខ្មៅ​។ វា​ជា​ស្កុត​ពណ៌​ខ្មៅ​សម្រាប់​បិទ​រូប​នារី​អាក្រាត​កាយ​ដែល​បោះ​ពុម្ព​ជាប់​អាវ​របស់​គាត់​។

7. Rainbow

សមាជិក​​ទាំង​អស់​បាន​ពាក់​អាវ​ដែល​មាន​លេខ​ផ្សេង​ៗ​ពេល​ឡើង​ច្រៀងបទ “Sunshine” ​លើ​ឆាក​ម្តង​ៗ​។ លេខ​ទាំង​នោះ​តំណាង​ឱ្យ​លេខ​ ប៉ុស្តិ៍​នីមួយ​ៗ​។ ឧ. កម្មវិធី Music Bank របស់​ទូរទស្សន៍ MBC លេខ ៧ កម្មវិធី Music Core របស់​ស្ថានីយ​ទូរទស្សន៍ KBS លេខ ១១ ហើយ​កម្មវិធី​ Inkigayo របស់​ស្ថានីយ​ទូរទស្សន៍ SBS ផ្សាយ​នៅ​ប៉ុស្តិ៍​លេខ​ ៥។   ​

ប្រភព៖ koreaboo

(Number Of Views: 2,526 times)